​ ​ឈ្មោះ​ឆើត​ជា​មន្ត្រី​នគ​បាល​ដឹកជញ្ជូន​ឈើប្រណិត​ជា​រៀងរាល់ថ្ងៃ​ពុំមាន​សម​ត្ត​កិច្ច​បង្ក្រាប​ឡើយ​

0

​ខេត្តរតនគិរី​៖ ឈើ​ខុសច្បាប់​នៅតែ​បន្ត​ដឹក​យ៉ាង​រលូន​ចូល​ក្រុង​បាន​លុង​ហើយ​ចែកចាយ​តាម​សិប្បកម្ម​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តរតនគិរី​។​​គេ​តែងតែ​សង្កេតឃើញ​រថយន្ត​មួយគ្រឿង​របស់​មន្ត្រី​នគ​បាល​ម្នាក់​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ​មិន​លួស​ថ្ងៃ​ណា​ឡើយ​។​

​ជាក់ស្តែង​នៅវេលា​ម៉ោង​២​នឹង​៣៩​នាទី​រសៀល​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៦​នេះ​រថយន្ត​ម៉ាក​តូ​យូ​តា​មួយគ្រឿង​ពណ៍​ទឹកប្រាក់​អត់​ស្លាក​លេខ​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ឃុំ​តឺ​ន​ស្រុក​កូន​មុំ ខេត្តរតនគិរី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ឆ្ពោះ​ចូល​ក្រុង​បាន​លុង​។​

​អ្នក​សារ​ព័​ត៏​មានបាន​ផ្តិត​យក​រូបភាព​អំពី​សកម្មភាព​រាល់​ដឹកឈើ​ហើយក៍​រាយការណ៍​ទៅខាង​ជំនាញ​ឲ្យ​ជួយ​បង្កា​ប​ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនដែល​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ម្តងណា​ឡើយ​។​​ដូច​កាលពី​ថ្ងៃទី​១០​ខែ​មិនា​វេលា​ម៉ោង​១០​និង​១៥​នាទី​អ្នកសារព័ត៌មាន​ខំ​តេ​ទូរស័ព្ទ​ទៅ​លោក​ហុង​វណ្ណា​រាន​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​ឆ្លើយថា​តែ​ហេ​ឡូៗ​តែប៉ុណ្ណោះ​៕

​ដោយ​:​យក្ស​ឡោម​

photo_2016-03-11_17-59-28 photo_2016-03-11_17-59-26