អគ្គីភ័យ​ឆា​ឆេះ​ស្មៅ​ក្នុង​ដី​ឡូ​ដ៌​មួយកន្លែង​បង្កអោយមាន​កា​ភ្ញាក់ផ្អើល​ដល់​រថយន្ដ​ពន្លត់អគ្គីភ័យ​ចេញ​អន្តរាគមន៍​

0

​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះ​អគ្គីភ័យ​មួយ​បានកើត​នៅក្នុង​ដី​ឡូ​ដ៌​មួយកន្លែង​បង្កអោយមាន​កា​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​កម្លាំង​សម្ថ​កិច្ច​ហៅ​រថយន្ដ​ពន្លត់អគ្គីភ័យ​ចេញ​អន្តរាគមន៍​ជាច្រើន​គ្រឿង​។
គ្រោះ​អគ្គីភ័យ​ដែល​បង្កអោយមាន​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើ​ហេតុ​បាន​ប្រាប់​អោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​ផ្សែង​ខ្មួលខ្មាញ់​និង​មាន​លាយ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅក្នុង​ដី​ឡូ​ដ៌​មួយកន្លែង​ដែល​ម្ចាស់​ព័ទ្ធរបង​ទុកចោល ហើយ​សំបូរ​ទៅដោយ​ស្មៅ​និង​ដើមឈើ​ដុះ​យ៉ាងច្រើន​នៅក្នុង​នោះ​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុអ្វី​នោះឡើយ​។ ពេលដែល​ឃើញ​ដូច​ឆ្នេះ​ពួកគាត់​ក៏បាន​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​និង​រថយន្ដ​ពន្លត់អគ្គីភ័យ​អោយ​ចុះជួយ​អន្តរាគមន៍​។
សមត្ថកិច្ច​បានអោយដឹង​ថា​ក្នុងករណី​អគ្គីភ័យ​ឆាបឆេះ​នេះដែរ​គឺ​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​អស់​ចំនួន​៧​ទើប​រលត់​ទាំងស្រុង ហើយក៏​មិន​បណ្ដាលអោយ​មានការ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះដែរ​៕