ភ្នំពេញ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍កាកាបធ្វើកាឃាត់ខ្លួនយកទៅសួនាំ បន្ទាប់ឆែកឃើញស្នាប់ដៃមួយនិងប្រាក់ដូល្លាក្លែងក្លាយមួយចំនួនហេតុការណ៍នេះបានកើតឡឿងកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ នៅចំណុចសួនកុមា ខាងផ្សាសេនជូរី ស្ថិតក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួននោះមានឈ្មោះទី១ៈ អឹម ម៉េង ភេទប្រុស អាយុ១៦ ឆ្នាំ មាន មុខរបនិងស្នាក់នៅមិនពិតប្រាកដ។ ទី២ ៈឈ្មោះ ថុន ភ័ត្រា ភេទប្រុសអាយុ១៧ឆ្នាំ មុរបរ មិនពិតប្រកដ ទី៣ៈ រាជ្យ ភេទប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅមុខព្រលាន ទី៤ៈ ឈ្មោះ ឈាង បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំរៀននៅសាលាពោចិនតុង ស្នាក់នៅភូមិចំការឪឡឹក។
ទី៥ៈ ឈ្មោះ បុត សុភាព ភេទប្រុសអាយ១៦ ស្នាក់ ភូមិកាកាប។ ទី៦ៈ ឈ្មោះ ញ៉េន សុខ ប្រុស អាយុ២១ ស្នាក់នៅភូមិតាងួនសមត្ថកិច្ចបញ្ចាក់ថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះកម្លាំងបានឆែកឃើញ ស្នាប់ដៃមួយ និងប្រាក់ដូល្លាក្លែងក្លាយចំនួន១៥០ដូល្លា។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅសួនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិច្បាបល៕
ជីម ភារ៉ា




































