​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ឈើ​វ័​ទ្ធ​ត្រូវ​

0


មណ្ឌលគិរី​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដោយ​មិនមាន​ការប្រុងប្រយ័ត្ន​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ដីចំការ​របស់គាត់ ដោយសារ​ឈើ​វ័​ទ្ឌ​ត្រូវ ពេលដែល​គាត់​កំពុង​អា​រំលំ​ផ្តួល​ឈើ​យក​ដី​ធ្វើ​ចំការ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មិនា​ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិ ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី ។​
​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ព្រះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ប៉​ញ គូស ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​
​ក្រោយមក​សព​ជនរងគ្រោះ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ព្រះ ប្រគល់​ឲ្យ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ដោយ​ប៊ូ​ស្រា​

photo_2016-03-12_08-02-24 photo_2016-03-12_08-02-21