​ធ្លាក់​យន្តហោះ​យោធា​ឡាវ​ស្លាប់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​និង​មនុស្ស​15​នាក់​ទៀត​

0

( រូបភាពវីដេអូ) ​ប្រភពព័ត៌មាន​ផ្លូវការ​រាយការណ៍​ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឡាវ និង​មនុស្ស​១៥​នាក់​ទៀត បាន​ត្រូវស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៧ ឧសភា ក្នុង​ខេត្ត​ស៊ី​អេង ឃូ​អាង ភាគ​ឦសាន​ឡាវ ។ មនុស្ស​តែ​ម្នាក់​គត់​អាច​នៅ​រស់រានមានជីវិត​ក្នុង​គ្រោះថ្នាក់​នោះ ។​ ​ក្នុងចំណោម​អ្នកដំណើរ​ដែល​ស្លាប់​ក្នុង​គ្រោះ ថា្នក់​នេះ មាន​បណ្តា​អ្នកទទួលខុសត្រូវ​

ជាន់​ខ្ពស់​ឡាវ​ទាំងឡាយ ក្នុងនោះ​មាន​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក ឌូ​អាង ឆៃ​ភី​ជិត​, រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ លោក ថុង​បាង សេន​ហ្គា​ហ្វូ​ន​, លេខា​គណៈកម្មាធិការ​ក​ណ្តា​លប​ក្ស​ប្រជាជន​បដិវត្តន៍​ឡាវ លោក ចឺ អាង សោម​ប៊ូ​នខា​ន់​, និង​អភិបាលក្រុង​វៀង​ចន្ទ លោក​ស៊ូ​ខាន់ ម៉ា​ហា​ឡា​ត ។ អ្នក​នៅ​រស់រានមានជីវិត​តែ​ម្នាក់​គត់​គឺ គិលានុប្បដ្ឋាយិកា ម្នាក់ ។ គិលានុប្បដ្ឋាយិកា​នោះ ត្រូវបាន​យកចេញ​ពី​កម្ទេច​យន្តហោះ​ជាមួយ​មនុស្ស​២​នាក់​ទៀត​ដែល ស្លាប់​ក្រោយមក​ដោយសារ​មាន​របួសធ្ងន់​ពេក ។​ ​

ពិធី​កាន់​មរណទុក្ខ​ចំពោះ​បណ្តាជន​រងគ្រោះ​ដោយ គ្រោះថ្នាក់​នេះ ចាប់ផ្តើម​នៅ​រដ្ឋធានី​ឡាវ ចាប់ពី​យប់​ថ្ងៃទី​១៧ ឧសភា ទៅ ។​ ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ធុន AN74TK-300D ដែល​ដឹក​បណ្តា​តំណាង​រដ្ឋាភិបាល​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ មួយ អបអរសាទរ​ចំពោះ​ការបង្កើត​កងពលធំ​ទី​២​នៃ​កងទ័ព​ឡាវ បាន​ធ្លា​ក់នា​ព្រឹក​ថ្ងៃទី​១៧ ឧសភា វេលា​ម៉ោង​៧ ម៉ោង​ក្នុងស្រុក ក្នុងភូមិ​ណា​ឌី ស្ថិតនៅក្នុង​ស្រុក​ប៉ា​អេក ខេត្ត​ស៊ី​អេង ឃូ​អាង ។​

​ការ​សុ​ើ​ប​អង្កេត​មួយ​ត្រូវបាន​បើក​ធ្វើ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់ ។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ឡាវ KPL គូសបញ្ជាក់ថា ខ្លួន​នឹង​តាមដាន​ការវិវត្តន៍​នៃ​សភាពការណ៍ ។​ ​សាក្សី​ម្នាក់​បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័​ត៌ មាន​ចិន​សុ​ី​ន​ហួ ថា យន្តហោះ​បាន​ធ្លាក់​ក្នុង​តំបន់​ព្រៃភ្នំ​មួយ និង​ថា​ពេល​កើតមាន​គ្រោះថ្នាក់​នោះ មាន​អាកាសធាតុ​ល្អ ហើយ​កងទ័ព​ឡាវ​បាន​ឡោមព័ទ្ធ​តំបន់​យន្តហោះ​ធ្លាក់ ៕