​កំណើនសេដ្ឋកិច្ច ជប៉ុន ក្នុង​ត្រីមាស​ទី​១ កើនឡើង​៥,៩​ភាគរយ

0

(រូបភាពវីដេអូ )​ រដ្ឋាភិបាល​ជប៉ុន បាន​ឲ្យ​ដឹងថា កំណើនសេដ្ឋកិច្ច​ជប៉ុន គិត​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៤ បាន​កើនឡើង ៥,៩ ភាគរយ ។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤​ថា គិត​នៅក្នុង​ត្រីមាស​ទី​១ កំណើន សេដ្ឋកិច្ច របស់​ប្រទេស​ជប៉ុន បាន​កើនឡើង​៥,៩​ភាគរយ​។ កំណើនសេដ្ឋកិច្ច​ជប៉ុន នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១១ មាន​សន្ទុះ​កើនឡើង​ខ្ពស់​។​ ​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា អត្រា​អតិផរណា​ក៏បាន កើនឡើង​១,៥​ភាគរយ​ដែរ គិត​នៅក្នុង​អំឡុង ខែតុលា រហូតដល់​ធ្នូ ឆ្នាំ​២០១៣ ។ ម្យ៉ាងទៀត​គិត​ចាប់ពី​ថ្ងៃទី​១ ខែមេសា កន្លងមក នេះ​តម្លៃ​ពន្ធ​ក៏​កើនឡើង ខ្ពស់​ដែរ ។​ ​តាម​ការព្យាករណ៍​ដោយ​អ្នក​សេដ្ឋវិទូ មួយចំនួន​បាន​ឲ្យ​ដឹងថា កំណើន​នៃ​តម្លៃ​ផលិតផល ប្រើប្រាស់ ធៀប​នឹង កំណើន​ជី​ឌី​ភី ដែលមាន​ប្រមាណ ៦០​ភាគរយ​នោះបាន​កើនឡើង​២,១​ភាគរយ​ដែរ​។ ប៉ុន្តែ​កំណើន​ដែល​ខ្ពស់ ជាងគេ​នោះ​គិត​នៅក្នុង​ត្រីមាស​ដូចគ្នា នៅក្នុង​ឆ្នាំ​១៩៩៧ ។​ ​លោក Akira Amari រដ្ឋមន្តរីក្រសួង​សេដ្ឋកិច្ច​ជប៉ុន បាន​លើកឡើងថា "​តាម​ការរំពឹងទុក នៅក្នុង​ត្រី មាស​ទី​១ កំណើន ជី​ឌី​ភី ពិតជា​បាន​កើនឡើង​" ។​ ​លោក​រដ្ឋមន្ត្រី​បាន​ថ្លៃ​ង​យ៉ាង​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​មាន​រួ​លេខ​ថា​ពិតជា បាន​កើនឡើង យ៉ាងនេះ​មែន ។​ ​ក្នុងនោះ​វិស័យ​នាំចេញ​របស់​ជប៉ុន ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​តួលេខ​ពិតប្រាកដ​នោះ​គឺ​បាន កើនឡើង ៦,០​ភាគរយ ។ ការកើនឡើង​នេះ​ដោយសារ​ការនាំចេញ រថយន្ត​កើនឡើង ។ គិត​ក្នុង​ត្រីមាស​ទី​១ គឺ​បាន​កើនឡើង ០,៥​ភាគរយ ៕