ភ្នំពេញ៖អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានបញ្ជាឲ្យគណៈកម្មការចំរុះខណ្ឌ ក្រោមការដឹក នាំពីលោក សន សោភ័ណ្ឌ នាយករដ្ឋបាលស្ដីទីខណ្ឌឫស្សី កែវ នាព្រឹកថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៦នេះ បានចុះអនុវ ត្តន៍ទប់ស្កាត់ដោយបានផ្អាកការសាងសង់
របងទៅលើការដ្ឋានសំណង់មួយកន្លែងដែលបានសង់រំលោភលើគម្រោងបើកផ្លូវលេខ១៧២៩តភ្ជាប់មកផ្លូវលេខ១៨០០ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវដែលបច្ចុប្បន្នអាជ្ញាធរជាតិកំពុងបន្តដោះស្រាយវិវាទដីធ្លីនេះ ។ មន្ត្រីសាលាខណ្ឌឫស្សីកែវបានបញ្ជាក់ថា ម្ចាស់ការដ្ឋានសំណង់ឈ្មោះស៉ិន ជ្រោយ បានបើកការដ្ឋាន សំណង់ធ្វើរបងមួយកន្លែងដែលបានសង់រំលោភលើគម្រោងបើកផ្លូវលេខ១៧២៩តភ្ជាប់មកផ្លូវលេខ១៨០០ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវដែលបច្ចុប្បន្នអាជ្ញាធរជាតិកំពុងបន្តដោះស្រាយវិវាទដីធ្លីដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៩ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ មន្ត្រីសាលាខណ្ឌឫស្សីកែវបានបញ្ជាក់ទៀតថា ក្នុងការចុះ ផ្អាកទប់ស្កាត់ការដ្ឋានសំណង់ខាងលើនេះខណៈម្ចាស់ការដ្ឋានសំណង់លោក ស៉ិន ជ្រោយ រឹងរុះ មិនបានធ្វើតាមការណែ
នាំរបស់អាជ្ញាធរទើបឈានដល់ការដកហូតសម្ភារះមួយចំនួនដែលបំរើឲ្យការងារសាងសង់របងរបស់លោកស៉ិន ជ្រោយ មករក្សាទុកនៅសាលាខណ្ឌឫស្សីកែវដោយឡែក អាជ្ញាធរ ខណ្ឌបានធ្វើការណែនាំដល់ម្ចាស់ទីតាំងលោក ស៉ិន ជ្រោយ ជាថ្មីម្ដងទៀតក្នុងរយះពេល៤ថ្ងៃដោយរាប់គិតពីរថ្ងៃទី១២ មកទល់និងថ្ងៃទី១៦ខែមិនាឆ្នាំ២០១៦ត្រូវរុះរើសំណង់របងថ្មខាងលើនេះចេញឲ្យអស់ដោយរក្សាទុកស្ថានភាពដើមវិញប្រសិនបើម្ចាស់ការដ្ឋានរឹងរុះមិនព្រមអនុវត្តន៍តាមគោលការណែនាំរបស់អាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវទេនោះ សាលា ខណ្ឌនឹងចាត់វិធានការរដ្ឋបាលដោយចុះធ្វើការរុះរើដោយមិន ទទួលខុសត្រូវលើការបាត់បង់ខូចខាតសម្ភារះផ្សេងៗឡើយ ៕ហាស់ កំសាន្ដ




































