(វូបភាពវីដេអូ ) រដ្ឋាភិបាលចិន នឹងបញ្ជូនករប៉ាល់ ៥គ្រឿង ទៅកាន់ប្រទេសវៀតណាម ដើម្បីជម្លៀសប្រជាជនរបស់ខ្លួន ដែលត្រូវបានឃាត់ខ្លួនក្នុងការផ្ទុះការតវ៉ា ដោយហឹង្សាពីសំណាក់ប្រជាជនវៀតណាម។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ចិន។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ ខែឧសភា នេះ បានចេញផ្សាយថា កប៉ាល់ដំបូង បានចេញដំណើររួច រាល់ហើយ នៅភាគខាងត្បូងខេត្តហៃណាន នៅម៉ោង ៨ ព្រឹកថ្ងៃអាទិត្យនេះ។ ហើយកប៉ាល់នេះ ត្រូវបានរំពឹងថា នឹងទៅដល់ប្រទេសវៀតណាម បន្ទាប់ការធ្វើដំណើររយៈពេលពី១៧ ទៅ ១៨ ម៉ោងក្រោយ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិន បានត្រៀមជាស្រេចនូវនាវា និងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីជួយសង្គ្រោះ។ នៅក្នុងបាតុកម្មហិង្សាបង្កឡើងដោយប្រជាជនវៀតណាម ដែរបណ្តាលឲ្យជនជាតិចិន ២នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតទទួលរងរបួស៕