​ក្រុមហ៊ុន​ប្រេង Petronas របស់​ម៉ាឡេស៊ី​ចំណេញ​ប្រាក់សុទ្ធ​ជាង​5,8​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ដំបូង​

0

(រូបភាពវីដេអូ )​ ប្រេង Petroliam Nasional Bhd (Petronas) របស់​ប្រទេស​ម៉ាឡេស៊ី បានប្រកាស​ពី​ប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​រយៈ ពេល​៣​ខែ​ដើមឆ្នាំ​២០១៤ នេះ មាន​ចំនួន​៥,៨១​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​ធ្លាក់ចុះ​៨% ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើទោះជា​ប្រាក់ចំណូល​កើនឡើង​ក៏ដោយ ។​ ​ចំណែក​ការយកពន្ធ​មុន​លើ​ប្រាក់ចំណេញ​មាន អត្រា​ទាប​ជាង​មុន​បន្តិច គឺ​ស្មើនឹង​៨,៤​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំមុន​មាន​ចំនួន​៨,៩​ពាន់​លាន ដុល្លារ ។

ភាពចុះ​ខ្សោយ​នៃ​ការ​ហូតពន្ធ​នេះ គឺ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង និង​ការធ្លាក់ចុះ​លើ​ការចំណាយ​យ៉ាងច្រើន​នៅក្នុង​ប្រតិបត្តិការ របស់​ជនជាតិ​អេ​ហ្ស៊ី​ប បូក​រួមទាំង​ការចំណាយ​លើ​ប្រតិបត្តិការ​ពី​ការបង្កើន​សកម្មភាព​រុក​រក មាន​កម្រិត​ខ្ពស់ជាង​មុន​ផងដែរ ។​ ​

សរុបមក​នៅក្នុង​ត្រីមាស​ទី​១ នេះ ក្រុមហ៊ុន Petronas បាន​បង្កើន​ចំណូល​បាន​២៥,៩​ពាន់​លាន​ដុល្លារ ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី ឆ្នាំ​២០១៣ មាន​ចំនួន​ត្រឹមតែ​២៣,៧​ពាន់​លាន​ដុល្លារ​បុ​៉​ណ្ណោះ ។ ការកើនឡើង​ដ៏​ច្រើន​លើសលប់​នេះ ក៏​ព្រោះតែ​បរិមាណ​នៃ​ការលក់ និង​ពាណិជ្ជកម្ម បូករួម​ទាំង​ផលិតកម្ម​មាន​អត្រា​ខ្ពស់ជាង​មុន ៕