ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាស្រវឹងឡើងវង្វេងស្មារតីបានយកក្បាលបោកនិងជញ្ជាំងបណ្តាលអោយបែកហូឈាមស្រោចខ្លួនត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ខែមីនាឆ្នាំ២០១៦ នៅបន្ទប់ជួលលេខ១០ ភូមិសំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែន។ជនរងគ្រោះឈ្មោះកៅយុង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបកម្មករសំណង ស្នាក់នៅកន្លែងកើតហេតុ។តាមសំដីម្តាយជនរងគ្រោះបានអោយដឹងថានៅមុនពេញកើតហេតុ ជនរងគ្រោះបានទៅផឹកស្រាយថ្នាំជាមួយមិត្តភ័ក្តិបន្ទាប់មកក៏បាជិះកង់ត្រលប់មកផ្ទះវិញបានមួយសន្ទុះក្រោយមកស្រាប់តែដើរចេញពីបន្ទប់ហើយទៅបោកក្បាលនិងជញ្ជាំងបណ្តាលអោយបែកក្បាលហូឈាមស្រោចខ្លួន។ ម្តាយជនរងគ្រោះបានរៀបរាប់បន្តឲ្យដឹងទៀតថា ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀននិងធ្លាប់វង្វេងស្មារតីជាញាក់ញាប់ដែរ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ លោក ជីម ភារ៉ា
https://youtu.be/kP7tidEOs7o




































