ភ្នំពេញ: ភ្ញៀវមួយក្រុមមានប្រុស6នាក់ បានចូលទៅរាំលេង កំសាន្តក្នុងក្លឹបយីហោ ស្ពាយឌឺ ហើយបានយកទូរស័ព្ទមកថតលក្ខណៈមិត្តភត្តិលេង ទុកជាអនុស្សាវរីយ៍ ត្រូវបានសន្តិសុខហាមឃាត់ព្រមទាំងវាយ បុរស២នាក់ អូសចេញមកក្រៅដូចសត្វធាតុចឹង។បង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១៣ មិនា ២០១៦ នៅក្នុងក្លឹប យីហោ ស្ពាយឌឺ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះមាន២នាក់ ទី១មួយឈ្មោះ រស់ តាក់ ហៅ គន្ធ អាយុ ២៥ មុខនិស្សិតផ្នែកកសិកម្ម ស្នាក់នៅបុរីភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទី២ វង្ស សុខហេងស្នាក់នៅជាមួយគ្នា។
តាមសម្តីជនរងគ្រោះ បានប្រាប់អោយដឹងថានៅមុនពេលកើតហេតុ ពួកគេមានមិត្តភក្តិប្រុសៗ6នាក់ បានចូលទៅរាំលេងកំសាន្ត បានហៅស្រាបៀរ ចំនួនកន្លះកេស ខណៈពេលផឹកបាន ២ទៅ៣កំប៉ុង ជនរងគ្រោះឈ្មោះ តាក់បានទាញទូរស័រព្ទរបស់គេពីហោប៉ាវ យកមកថតលេងជាមួយមិត្តភក្តិ ដើម្បីទុជាអនុស្សាវរីយ៍ ខណៈថតបាន៥ទៅ៦ប៉ុស្តិ ក៏មានសន្តិសុខ៣នាក់ ដើរមកប្រាប់ថាកំុអោយថតរូបក្នុងក្លឹប ជនរងគ្រោះបានឆ្លើយទៅវិញថា ខ្ញំុមិនបានថតក្លឹបបងទេ ពួកខ្ញំុថតគ្នាខ្ញំុលេងតើខុសដែរអី ? បង្ករទៅជាទំនាស់ពាក្យសំដីរហូត សន្តិសុខចាប់វាយជនរងគ្រោះទាំង២ ចាប់អូសចេញក្រៅឈប់អោយកំសាន្តបន្តទៀត បណ្តាលអោយជនរងគ្រោះប៉ោងមុខមាត់ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបាន សំុការអត្តរាគមន៍ពីសមត្ថកិច្ច ហើយសមត្ថកិច្ចចុះទៅទីតាំង ក្លឹបខាងលើ អង្អុលរកមុខសន្តិសុខមួណាដែលវាយ តែខាងក្លឹបប្រកែកថាមិនមានករណីនេះកើតហេតុឡើងនោះ រហូតដល់អ្នកសារពត៍មានចុះទៅថតព្រោងព្រៀត ទើបមានដំណាងម្នាក់ចេញមក និយាយថា មកពីក្រុមភ្ញៀវកូរពេក ទើបគេវាយបែបនេះ ។
ទាល់ឃើញអ្នកសារពត៍មានមកថតច្រើនទើបហៅជនរងគ្រោះមកសម្រួលគ្នា ប៉ុន្តែជនរងគ្រោះមិនព្រម ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្តឹងទៅក្លឹបយីហោ ស្ពាយឌឺ ព្រោះសន្តិសុខបានវាយរូបគេ ហើយជនរងគ្រោះបានសំណូបពរទៅអាជ្ញាធរ ចុះពិនិត្យមើលក្លឹបនេះផង ពីព្រោះក្លឹបនេះបានបង្ករជាសំលេងរំខាន និងចតម៉ូតូឡានលើផ្លូវសាធារណៈ ក៏ដូចជា តែងតែវាយភ្ញៀវចូលទៅរាំកំសាន្តជាញឹកញាប់ នេះបើតាមការខ្សឹបប្រាប់របស់ប្រជាពលរដ្ធរស់នៅក្បែរទីតាំក្លឹបនេះ ក៏ដូចនឹងសម្តីរបស់ជនរងគ្រោះផងដែរ ៕ លោក ជីម ភារ៉ា




































