ពិធី​ប្រកាស​ដាក់អោយ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​

0

ខេត្តមណ្ឌលគិរី​ ​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ចំនួន​៥​ឆ្នាំ​(២០១៤​​-២០១៨)​ត្រូវបាន​មន្ទីរ​ទេសចរណ៍​សហកា​រ​ជាមួយ​អង្គការ​មូលនិធិ​សកល​សម្រាប់​ធនធានធម្មជាតិ​រួមមាន​(WWF), WCS, NOMAD និង ELIE រៀបចំ​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៧ ខែឧសភា ២០១៤ នៅលើ​ព្រលានយន្តហោះ​ក្រុង​សែន​មនោ​រម្យ​។​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​ឯកឧត្តម​ស្តើង សុខុម​អនុរដ្ឋលេខាធិការ​នៃ ក្រសួង ទេសចរណ៍ ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ផងដែរ​។​ ​លោក ងិន សុ​វិមាន​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​បានអោយដឹងថា ការរៀបចំ​ព្រិ​ត្តិ​ការណ៍​នេះ​ឡើង​គឺ ដើម្បី បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​ខេត្តមណ្ឌលគិរី ឲ្យ​កាន់តែច្រើន​ជាពិសេស​ជនជាតិ​បរទេស​។

លោក​បាន បន្តថា ផែនការ​យ​ទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី អាច​សម្រេចបាន​ត្រូវមាន​ទិស ដៅ​យុទ្ធ សាស្ត្រ សំខាន់ៗ​ចំនួន​៦​ដូចជា ការពង្រឹង​គុណភាព​ផលិតផល​និង​សេវា​ទេសចរណ៍ អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថីៗ ផ្សព្វផ្សាយ​ទេសចរណ៍​អោយបាន​ទូលំទូលាយ ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ទេសចរណ៍ និង​ការគ្រប់គ្រង​ផលប៉ះពាល់​ជាដើម​។​

​ឆ្លើយតប​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខេត្តមណ្ឌលគិរី​នេះ លោក ឈិ​ត សំអាត នាយក​អង្គការ​WWF​កម្ពុជា​បាន​បញ្ចា​ក់ថា អង្គការ​របស់លោក​បាន​នឹង​កំពុង​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​៥​ឆ្នាំ​ដែល​ប្រធាន​មន្ទី​ទេសចរណ៍​លើកឡើង​ខាងលើ​ព្រមទាំង​សហការ​ជា​ដៃគូរ​ក្នុងការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​នេះ​តាមរយៈ​ពង្រឹងសមត្ថភាព​

សហគម​ន៍​ព្រៃឈើ និង​សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ ផ្តល់​បច្ចេកទេស​ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​និង​សេវាកម្ម​ទេ​ចរណ៍​ផ្សេងៗ​ទៀត​ផងដែ​ ​ក្នុងនាម​ក្រសួងទេសចរណ៍​ឯកឧត្តម ស្តើង សុខុម បាន​សម្តែង​នូវ​មនោសញ្ចេតនា​រីករាយ​អបអ​សាទរ​និង​គាំទ្រ​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​មណ្ឌលគិរី​២០១៤-២០១៨​នេះ​យ៉ាងខ្លាំង​។​

ឯកឧត្តម​បានលើកឡើង​ថា វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព​មួយ​ត្រូវបាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​វិស័យនេះ​បានរួម​ចំណែក​កសាង​និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចជាតិ​បាន​យ៉ាងច្រើន ជាពិសេស​បាន​លើក​កំពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្តល់​ការងារ​និង​មុខរបរ​យ៉ាងច្រើន​ផងដែរ​។​Image2 Image3 Image1