ភ្នំពេញ៖នារសៀលថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦នេះ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាអនុប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ រួមដំណើរដោយអភិបាលរងខណ្ឌ ចៅសង្កាត់ និងក្រុមនិស្សិត(អ.ម.ត)និង(ស.ស.យ.ក) របស់សាលាខណ្ឌឫស្សីកែវបានពាំនាំយកអំណោយមានគ្រឿងឧបភោគបរិភោគនិងសម្ភារះមួយចំនួនរបស់កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវមកឧបត្ថម្ភចែកជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យចំនួន ៤គ្រួសារនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី
និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានលើកឡើងថា ដោយការយកចិត ទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះកាក បាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានសម្រេចពាំនាំយក នូវអំណោយមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្ររងគ្រោះដោយសារអគ្គិភ័យចំនួន៤គ្រួសារនេះ ថ្វីត្បិតតែមានចំ នួនតិចតួចស្ដួចស្ដើង ប៉ុន្តែក៍អាចជួយសម្រាលនូវទុកលំ បាករបស់បងប្អូនប្រជាពលរដ្ឋបានមួយចំនួនផងដែរ ។អភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី និងជាអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវបានបន្តថា ចំពោះអំណោយដ៍ថ្លៃថ្លា របស់សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលបានចែកជូនក្នុង១គ្រួសាររួមមាន៖ អង្ករ២៥ គីឡូក្រាម មី១កេះ+១០កញ្ចប់ ចានដែក១ ចានស្រាក់១ ធុងទឹកកក១ បំពង់ទឹកក្តៅ១ ឆ្នាំងបាយ១ ខ្ទះ១ ទឹកដោះ គោ១កំប៉ុង ស្ករស១kg ត្រីខ១កំប៉ុង តែ១០កញ្ចប់ ថាសជ័រ១និងថវិកា ៤០០០០រៀល(បួនម៉ឺនរៀល ដោយ ឡែកសមាគមនិស្សិត (អ.ម.ត)ក៏បានឧបត្ថម្ភជូនក្នុង១គ្រួ សារ២០០០០រៀល(ពីរម៉ឺនរៀល)ផងដែរ ។
គួររម្លឹកថា ក្នុងមួយប៉ព្រិចភ្នែកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្មើនិង៤គ្រួសារ ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុ ង បង្កឲ្យមានការភ័យខ្លាចនិងភ្ញាក់ផ្អើលដល់កម្លាំងរថយន្ដ ពន្លត់អគ្គិភ័យ ប្រជាការពារ និងម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ ឫស្សីកែវមកអន្តរាគមន៍ភ្លាមៗផងដែរ ។ហេតុការណ៍គ្រោះអគ្គិភ័យខាងលើបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីត្រូវនិងថ្ងៃអាទិត្យ ទី០៦ ខែ មិនា ឆ្នាំ ២០១៦កន្លងមកថ្មីនេះ ត្រង់ចំណុចផ្លូវជួរមាត់ទន្លេ ក្រុម១៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ូយ សាម៉ន ចៅសង្កាត់ស្វាយប៉ាកបានបញ្ជាក់ថាផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះចំនួន២ខ្នងស្មើនិង៤គ្រួសារខាងលើនេះគឺជាផ្ទះដែលធ្វើឡើងពីឈើលើក្រោមថ្មប្រក់សង្កសី ខណៈដែលអគ្គិភ័យកំពុងឆាបឆេះយ៉ាង សន្ធសន្ធៅនោះក៍មានកិច្ចអន្តរាគមន៍ពីរថយន្ដពន្លត់អគ្គិភ័យចំនួន៤គ្រឿងរបស់សាលាខណ្ឌឫស្សីកែវបានចេញមកអន្តរាគមន៍ភ្លាមៗប៉ុន្តែមិនបានបាញ់ទឹកពន្លត់ឡើយដោយសារមានការសហការជួយអន្តរាគមន៍ពីកម្លាំងប្រជាការពារនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវបានមកជួយអន្តរាគមន៍ដោយយកបំពង់បាញ់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ឲ្យរលត់សូន្យសុងទៅវិញភ្លាមៗផងដែរទើបមិនបណ្ដាលឲ្យរីករាលដាលឆេះឆ្លងទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀតដែលនៅក្បែរនោះ ៕




































