​បើករថយន្ត​លឿន​ហើយ​វ៉ា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ជ្រុល​ទៅបុក​របាំង​ថ្ម​បាក់​អស់​៤​កង់​

0

​ ​ភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន បាន​ជែក​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ទៀត បាន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៤​កង់​រង​ការខូចខាត កាលពី​វេលា​ម៉ោង​៧​នឹង​១០​នាទី​យប់​ថ្ងៃទី​១៤​ខែមីនា ឆ្នាំ​២០១៦ ក្បែរ​ស្តុ​ប​វត្តមហាមន្ត្រី តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា ។​
ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់​​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉ូឡា ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-5585 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន និង​បាន​វ៉ា​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក ពេលមកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បាក់​អស់​៤​កង់ ចំណែក​រថយន្ត​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ សំណាងល្អ​មិនមាន​អ្នករងរបួស​នោះទេ ។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្ស​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕

ដោយ ជី​ម ភា​រ៉ា​