ខេត្តបាត់ដំបង ៖ ទីតាំងខារ៉ាអូខេមួយកន្លែងមានយីហោ*ប៉ាស៊ីហ្វិក ណាយថិស* ស្ថិត នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ត្រូវបានកម្លាំង សមត្ថកិច្ចប៉ូលីសព្រហ្មទណ្ឌខេត្ត ដឹក នាំផ្ទាល់ដោយលោកឧត្តមសេនីយត្រី ជេត វណ្ណី ស្នងការរង នគរបាលខេត្ត បាត់ដំបង ដឹកនាំកម្លាំងចុះទៅធ្វើការ បង្ក្រាបនិងសម្រេចបិទទ្វារជាបណ្តោះអាសន្នទីកន្លែងមួយនេះបន្ទាប់ពីមាន បញ្ជា និងស៊ើបដឹងថា គឺជាសំបុកនិង ជាជម្រកជាកន្លែងជួលឱ្យក្រុមយុវជន
ប្រុសស្រីចូលទៅប្រើប្រាស់ នូវ គ្រឿង ញៀន គ្រប់ប្រភេទ នៅទីកន្លែងខាង លើនេះ។
ហេតុការណ៍ចុះទៅបង្ក្រាបនេះធ្វើ
ឡើងនៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី ១៣ មីនា២០១៦ ស្ថិតនៅ ក្នុងបន្ទប់ចំនួន២ក្នុងហាងខារ៉ាអូខេខាងលើនេះ ដែលមានយីហោ*ប៉ាស៊ី ហ្វិកណាយថិស*ព្រមទាំងធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៦ នាក់រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនទៀតផង។
ប្រភពពីសមត្ថកិច្ចចុះបង្ក្រាបទីនោះបានញ្ជាក់ឲ្យដឹងថា ខារ៉ាអូខេខាងលើ នេះត្រូវបានគេស៊ើបដឹងថាបានបម្រើ សេវាដូចជាជូលបន្ទប់ផ្តាច់មុខឲ្យក្រុម យុវជនដែលចូលមករកជួលបន្ទប់ គឺ ពួកគេបានជួលបន្ទប់ផ្តាច់មុខ ដោយ មិនអនុញ្ញាតនិងហាមមិនឱ្យអ្នកណាម្នាក់ចេញ-ចូលក្នុងបន្ទប់នោះទេ គឺពួកគេចាក់សោរទ្វារបន្ទប់តែម្តង។…
មកដល់ពេលនេះ គេមិនដឹងថា៖តើ វាសនាក្រុមយុវជនពាក់ព័ន្ធសេពគ្រឿងញៀន និង ម្ចាស់ខារ៉ាអូខេ ខាងលើត្រូវប្រឈមចំពោះមុខច្បាប់បែបណានោះទេ?!៕




































