ភ្នំពេញ:បុរសស្ត្រី២នាក់ប្តីប្រពន្ធទើបមកពីការបងប្អូននៅម្តុំស្ពានស្លាគូរ ខេត្តតាកែវ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារបុរសចំណាស់រត់ម៉ូតូឌុបម្នាក់ផឹកស្រារាងស្រវឹងបន្តិច ជិះម៉ូតូវ៉ារថយន្តនៅខាងមុខជ្រុលទៅចំពីមុខពេញទំហឹង ។
ហេតុការណ៍នេះកាល ពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី ១៤ មិនា ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ ។
តាមប្រពភពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសស្ត្រី២នាក់ប្តីប្រពន្ធ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដារ ឃ្លីកពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FF-2664 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ចំណែកមួយហុងដារសេ១២៥មួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 1AI-0527 ជិះដោយបុរសចំណស់រត់ឌុបម្នាក់ ទ្រង់រាងស្រវឹងបន្តិច ជិះមកយ៉ាងលឿនទិសដៅច្រាសទិសគ្នា ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿងមិនចាំម៉ាកនៅពីខាងមុខ ក៏ជ្រុលរ៉េទៅបុកចំពីមុខម៉ូតូ ២នាក់ប្តីប្រពន្ធលាន់ឭសូរប្រា៉វ បណ្តាលអោយបុរសជិះម៉ូតូឃ្លីក ជាប្តីបានបាក់ដៃស្តាំ និងបែកបាក់ធ្មេញមុខ២ បែកមុខមាត់ ចំណែកប្រពន្ធថ្លោះក ដៃស្តាំ រីឯបុរសចំណាស់រត់ឌុបជាអ្នកបង្ករ រលាត់ក្បាលពោះ រយាស់អាវ របួសស្រាល។
ក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តក្រុមសង្គ្រោះ ៧១១ កងពលតូច ៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វេងយកទៅរក្សាទុកនៅចរាចរណ៍ខណ្ឌពោធិសែនជ័យដើម្បីធ្វើការដោះស្រាយគ្នា ៕ ដោយ ជីម ភារ៉ា




































