( រូបភាពវីដេអូ )La Liga គ្រូបង្វឹករបស់ក្លិបអ្នកមានបុណ្យ Barcelona លោក Gerardo Tata Martino ប្រកាសជាផ្លូវការថា លោកសម្រេចចាកចេញ ពីទឹកដី Camp Nou បន្ទាប់ពីក្លិបរបស់លោកបរាជ័យក្នុងការលើកពាន La Liga របស់អេស្ប៉ាញនារដូវកាល 2013-2014 នេះ ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ 51ឆ្នាំ ដែលជំនួសតំណែងលោក Tito Vilanova កាលពីរដូវកាលមុនរូបនេះ បានដើរចេញពី ក្លិបអ្នកមានបុណ្យ Barcelona ដោយដឹកនាំក្លិបមួយនេះបានត្រឹមស្មើ 1 ទល់នឹង 1 នៅក្នុងទឹកដីខ្លួនឯង ពេលប៉ះជាមួយ Atletico Madrid នៅថ្ងៃបិទរដូវកាល ។ ក្រោមការដឹកនាំរបស់លោក Gerardo Tata Martino ក្លិបអ្នកមានបុណ្យ Barcelona បានបាត់បង់ឱកាសក្លាយជាជើងឯក ពានរង្វាន់ជាច្រើនដោយក្នុងនោះត្រូវបានក្លិប Atletico Madrid ទម្លាក់ចេញនៅវគ្គ 8ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ UEFA Champions League និងបាត់បង់ពានរង្វាន់ Copa del Rey ផងដែរ ។ គួរបញ្ជាក់ថា លោក Martino ដឹកនាំក្លិបអ្នកបុណ្យ Barcelona ចំនួន 58ប្រកួត ដោយក្នុងនោះប្រកួតចាញ់ចំនួន 8ប្រកួត ៕