កំពង់ធំៈ ក្រុមអាជីវករផ្សារកំពង់ធំ ក្នុងក្រុងស្ទឹងសែន បានលើកគ្នាជាង១០០នាក់ មកតវ៉ានៅមុខសាលាខេត្តកំពង់ធំ ស្នើសុំឲ្យមន្ត្រីពន្ធដាខេត្តកំពង់ធំ កុំតម្លើងថ្លៃលើការទាពន្ធ និងប៉ាតង់ ព្រមទាំងបានសុំឲ្យយកពន្ឋ ដូចឆ្នាំមុន នៅព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០១៦ ។
តំណាងក្រុមអាជីវករផ្សារម្នា្កក់ឈ្មោះស្រី ធីតា ការអនុវត្តទាពន្ឋក្នុងដើមឆ្នាំ២០១៦ មានមន្ត្រីពន្ធដា ខេត្តបានចុះទៅយកពន្ធពីអាជីវករក្នុងផ្សារកំពង់ធំ ច្រើលើសបុបមួយជា៣ បង្ករឲ្យក្រុមអជីវករមានការភ្ញាក់ផ្អើល ហើយសង្ស័យថា ជាការឃុបឃិតគ្នាយកពន្ឋខុសពីច្បាប់កំណត់ ការលើកឡើងរបស់អ្នកស្រីតំណាងក្រុមអជីវករ ព្រមទាំងអជីវករតំឡើងសរសៃករដាក់គ្នាខណៈពេលដែលផ្ទុះការតវ៉ា នៅក្នុងអង្គរប្រជុំ ព្រមទាំងបានលើកឡើងថា ក្រុមមន្រ្តីពន្ឋដាបាន បញ្ជាឲ្យបង់លុយ អជីវករខ្នាតតូចក្នុង១តូប៧ម៉ឺនរៀលក្នុង១ខែក្នុងឆ្នាំ២០១៦ ដែលវាខុសឆ្ងាយពីឆ្នាំ២០១៥បង់ត្រឹមតែ ១៥០០០រៀល គាត់បានអះអាងថា មានការឃុបឃិតគ្នា ទារពន្ឋលើសកំណត់ហើយ ថែមទាំងបានហៅអាជីវករ ទៅប្រជុំតែ៣ទៅ៤នាក់ស្ងាត់ធ្វើឲ្យពួកគាត់ភ័យខ្លាច ក៏នាំគ្នាមកតវ៉ាដល់សាលាខេត្តកំពង់ធំតែម្តង ដោយសារខ្លាចក្រែងជាអំពើពុករលួយ។
លោក ជឹមសុវណ្ណ ប្រធានសាខាពន្ធដាខេត្តកំពង់បានឆ្លើយអះអាងនៅចំពោះមហាជននិងមុខឯកឧត្តមអភិបាលខេត្តថា អាជីវករដែលបង់ប្រាក់ចំនួន៧ម៉ឺនរៀលក្នុង១ខែឲ្យទៅពន្ធដានោះ ត្រូវឲ្យក្រុមអាជីវករទាំងនោះទៅយកប្រាក់មកវិញ ហើយលោកបានបន្តថា ចំពោះអ្នកលក់ចេញទិញចូលទាំងអស់ នៅបរិវេណផ្សារស្ទឹងសែន ដែលមានប្រាក់ចំណូលក្រោម២៥០លានរៀលក្នុង១ឆ្នាំ គឺមិនបាច់បង់ពន្ធទេ! ចំពោះអ្នកដែលមានកាតព្វកិច្ចជាប់ពន្ធគឺអ្នកលក់ដូរណាដែលមានប្រាក់ចំណូលប្រចាំឆ្នាំចាប់ពី២៥០លានឡើងទៅ៧០០លានរៀលក្នុង១ឆ្នាំ ត្រូវបង់ពន្ធ ជូនរដ្ឋលើប្រាក់គណនា២០%នៃប្រាក់ប្រចាំឆ្នាំ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បញ្ជាក់ថាក្រុមអាជីវករ ដែលលក់ទំនិញខ្នាតតូចទាំងអស់នៅក្នុងផ្សារកំពង់ធំ គឺមិនត្រូវបង់ពន្ធឬប៉ាតង់ទៀតទេ តែបង់ពន្ឋតែចំពោះអជីវករដែលមានប្រាក់ចំណូលក្នុងមួយថ្ងៃ៧០ម៉ឺនរៀលឡើងទៅ ចំណែកការស្នើសុំរបស់អាជីវករថាសូមឲ្យខាងពន្ធដា អនុវត្តការបង់ពន្ឋតាមគោលការណ៍ចាស់ លក្ខណៈពន្ធម៉ៅការដូចឆ្នាំមុនៗ លោកប្រធានពន្ធដាខេត្តកំពង់ធំ បានដាក់សំណើរនេះចូលក្រសួងហើយ និងរងចាំលទ្ធផលនៅថ្ងៃក្រោយ ។
ដោយ ប៊ុន រដ្ឋា




































