Osvaldo គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់​អ៊ីតាលី​សម្រាប់​

0

( រូបភាពវីដេអូ ) ​ខ្សែប្រយុទ្ធ​របស់​ក្លិប Southampton កីឡាករ Pablo Osvaldo មិនបាន​ជាប់​ឈ្មោះ​ក្នុងចំណោម​កីឡាករ​ទាំង ៣០ នាក់​សម្រាប់​ក្រុម​អាស៊ី​រី អ៊ីតាលី​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​លោក Cesar Prandelli សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ នៅ​ប្រទេស​ប្រេ​ស៊ី​ល​ខាងមុខ​នេះឡើយ ។​ ​ ​Osvaldo ប្រាប់​គេហទំព័រ Sky Sport ថា គាត់​ក៏​ធ្លាប់​ជាប់​ជម្រើសជាតិ​រយៈពេល ២ ឆ្នាំ​ផងដែរ ហើយ​គាត់​មាន​ចំណែក ធ្លាប់ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​បាន​ឡើងទៅ​កាន់​ពានរង្វាន់​ធំៗ​ជាច្រើន​ផងដែរ ។

Osvaldo បន្តទៀតថា នេះ​ជា​ពេលវេលា​ដ៏​អាក្រក់​សម្រាប់​គាត់ បន្ទាប់ពី​បានបង្ហាញ​ខ្លួន​ជា​លើកចុងក្រោយ​ឲ្យ​អ៊ីតាលី ពេល​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយនឹង​គោ​ជល់​អេ​ស្ប៉ា​ញ ។​ ​ ​គួរ​បញ្ជាក់ថា Osvaldo ត្រូវបាន​មន្ត្រី​សម្របសម្រួល​របស់​ក្លិប Southampton ផ្អាក​ការប្រកួត​ចំនួន ២​សប្ដាហ៍ ក្រោយពី​មាន ជម្លោះ​ជាមួយនឹង​មិត្ត​រួម​ក្លិប​គឺ​កីឡាករ Jose Fonte អំឡុងពេល​ហ្វឹកហាត់ ៕