​ ​អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​និង​ខ្វះខាត​ទឹក​ក្នុងការ​ប្រើប្រាស់

0

​កំពង់ធំៈ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ មានការ​ព្រួយបារម្ភ​ណ៍ ចំពោះ​បញ្ហារ​ដែលមាន​ខ្វះខាត​ក្នុង ការប្រើប្រាស់​ទឹក ដោយសារតែ​ឆ្នាំនេះ សភាព​កាស​ខុសប្លែក​ជាង​ឆ្នាំមុនៗ បណ្តាល​ឲ្យ​ទឹក​ស្ទោង​រីង​ខាស់​ស្ងួត​ហួតហែង នៅតាម​បឹងបួរ ត្រពាំង​រីង​អស់ បង្ករ​ផលប៉ះពាល់​ដល់​មនុ​ស្សស​ត្វ​រាប់ពាន់​គ្រួសារ​។​
​ឯ​ឧ​.​អ៊ុត​.​សំអន​អភិបាលខេត្ត​កំពង់ធំ បាន​ចុះ​ពិនិត្យ​បញ្ហា​ខ្វះ​ខាត់​ទឹក​សំរាប់​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ហួតហែង​របស់​ប្រជាពលរដ្ឋ​នៅ​ទំនប់ទឹក​៣០​ក​ញ្ញ​រហូតដល់​តាម​ដងស្ទឹង​ស្ទោង ជាពិសេស​ក្នុង​ឃុំ​ម្សា​រ​ក្រង ស្វាសរ និង​ឃុំ​កំពង់ចិនត្បូង ដែល​រស់​នៅតាម​បណ្តោយ​ស្ទឹង​ស្ទោង គឺ​សុទ្ធតែ​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ ទើប ឯកឧត្តម អ៊ុន សំអន អភិបាលខេត្ត​កំពង់ធំ បាន​ចុះទៅ​ពិនិត្យមើល​នៅ​ម៉ាស៊ីន បូមទឹក​របស់​អង្គភាព​រដ្ឋាករទឹក​ស្រុក​ស្ទោង​ដែល​កំពុង​បូមទឹក​ចេញពី​ទំនប់ទឹក​៣០​កញ្ញា ហើយ​បង្ហូរ​ទំលាក់​តាម​ប្រឡាយ​ចូលមក​ស្ទឹង​ស្ទោង​ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អា​ត់​ទូទាំង​ស្រុក​ស្ទោង ក្នុងនោះ​ឯ​.​ឧ​អភិបាលខេត្ត​បាន​ជួយឧបត្ថម្ភ​នៅ​ប្រេងម៉ាស៊ូត​ចំនួន​៥០០​លីត្រ​ដល់​អង្គភាព​រដ្ឋា​ករ​.​ទឹក​ស្រុក​ស្ទោង​.​និង​៥០០​លីត្រ​ទៀត​ដល់​លោកស្រី​មេឃុំ​ព្រះ​ដំរី​ដើម្បី​បូមទឹក​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​បាន​បន្ថែម​ម៉ាស៊ីនបូមទឹក សម្រាប់​បូម​ចូល​ស្ទឹង​ស្ទោង​បន្ថែ​ទៀត​។​
​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​អគុណ ដល់​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដែលមាន​ការយកចិត្ត​ទុកដាក់ មកលើ​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ជួប​ការលំបាក ក្នុងការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ទើបបាន​ចុះជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ក្នុង​ចាត់ចែង​បូមទឹក​បង្ហូរ​ចូលមកក្នុង​ស្ទឹង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។​

​ ​ដោយ ប៊ុន រដ្ឋា

a12 a11 a7 a5 a4 a1