VIDEOប្លន់ម៉ូតូបានសម្រេចជិះមិនរួច ដោយទុកម៉ូតូចោល រួចគេចខ្លួនបាត់ដោយសុវត្ថិភាព

0

ភ្នំពេញ​ ៈយុវជនមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងចេញពីរាំក្លឹបត្រូវជនសង្ស័យមានគ្នា៦នាក់ប្រដាប់ដោយដំបងវាយប្លនយកម៉ូតូមួយគ្រឿងគេចខ្លួនបានបន្តិចក៏ប្លុងម៉ូតូចោលហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី១៧ខែមីនា​ឆ្នាំ​២០១៦​ នៅសង្កាត់​ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍​សែន​។
តាមសំដីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុរួបគេនិងមិត្តភ័ក្តមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកស្កូបពីពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ1FE 0553 ជិះគ្នា២នាក់និងមួយគ្រឿងទៀតម៉ាកឌ្រឹមសង​ ជិះគ្នា២នាក់ដែលទើបតែចេញពីរាំលេងក្លឹបនៅម្តុំចោមចៅ​ បំពងត្រលប់ទៅផ្ទះវិះដោយជិះតាមបណ្តោយផ្លូវអូឌឹមក្នុងទិសដៅពីត្បូងទៅជើងខណះមកល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកបានធ្វើដំណើរបញ្ច្រាស់ទិសគ្នាបន្ទាប់ពីជិះហូសបានបន្តិចក៏ត្រលប់មកក្រោយវិញហើយបានដកដំបងមកវាយទៅលើក្រុមរួបគេ​ ភ្លាមនោះមិត្តភ័ក្ត២នាក់ដែលជិះម៉ូតូឌ្រឹមសងនោះក៏បានជិះគេចខ្លួនដោយនៅសល់តែរួបគេនិងមិត្តភ័ក្តម្នាក់ទៀតពេលនោះពួកគេភ័យពេកទើបរត់ចោលម៉ូតូត្រូវជនសង្ស័យជិះគេចខ្លួនបាត់។
ជនរងគ្រោះបានបន្តថា​ បន្ទាប់ពីក្រុមជនសង្ស័យប្លន់ម៉ូតូហើយគេចខ្លួនបាត់ពេលនោះរួបគេក៏បានលហៅមិត្តភ័ក្តដែលជិះម៉ូតូរត់ចោលពួកគេនោះអោយមកយកវិញខណះជិះជិតដល់ផ្ទះស្រាប់តែមានអ្នកសារព័ត៍មានម្នាក់បានខលប្រាប់ឃើញម៉ូតូស្កូបពីមួយគ្រឿងយកទៅប្លុងចោលនៅជិតសង្កាត់ំរោក្រោមទើបពួកគេជិះទៅមើលឃើញម៉ូតូរបស់គេដោយជនង្ស័យយកទៅប្លុងចោលគុមព្រៃ។ក្រោយពេលកើតហេតុជនរងគ្រោះបានយកម៉ូតូទៅជួជុលដោយមិនបានដាក់ពាក្យបណ្តឹនៅប៉ុស្តិ៍នគរបាលទេ។