ខេត្ដស្វាយរៀង ៖ក្រោយពីសាពត័មានក្នុងស្រុកបានធ្វើការចុះផ្សាយពី លោកយឹមថេងម្ចាស់បទ“លក់ស្រូវ ជូនរដ្ឋគឺស្នេហាជាតិ” ក្នុងទសវត្សឆ្នាំ ១៩៨០ នាសម័យរដ្ឋកម្ពុជាបានធ្លាក់ខ្លួន ឈឺធ្ងន់ហើយត្រូវបានក្រុមគ្រួសារបញ្ជូន មកសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ មិត្ដភាខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)រួចមក។លោកជៀងអំអភិបាលខេត្តស្វាយរៀងក៏បានមើលឃើញពីទុក្ខលំបាកជីវភាពខ្វះខាតនិងមានជំងឹរបស់លោកយឹមថេងម្ចាស់បទ“លក់ស្រូវ ជូនរដ្ឋគឺស្នេហាជាតិ” ក្នុងទសវត្សឆ្នាំ ១៩៨០នោះក៏បានឧបត្ថមថវិការផ្ទាល់ខ្លួនរបស់លោកចំនួន៤០ម៉ីនរៀលជូនដល់យឹមថេងដែលកំពុងមានជំងឺសំរាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតផងដែរ។ក្នុងឪកាសនោះលោកយឹមថេងម្ចាស់ទ “លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ”ក៏បានលើកម្រាមដៃ១០ថ្លែងអំណរគុណដល់លោកជៀងអំអភិបាលខេត្តស្វាយរៀងនិងលោកស្រីដែលបានឧបត្ថមដល់រូបលោកសំរាប់ព្យាបាលជំងឺនិងទិញថ្នាំសង្កូវហើយសូមអោយលោកជៀងអំជួបតែសំណាងល្អគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ។សូមរំលឹកឡើងវិញថា ម្ចាស់ទ “លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ” បាន ធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូរៀតនៅ ថ្ងៃទី១រហូតដល់ថ្ងៃទី១៦ ឆ្នាំ២០១៦ ។បើតាមលោកយឹមចាន់រិទ្ធីត្រូវជាកូនបានអោយដឹងថា ឪពុករបស់ ខ្លួនមានឈ្មោះយឹមថេងអាយុ៦១ឆ្នាំមានស្រុកកំណើតភូមិមេភ្លើងសង្កាត់_ក្រុងស្វាយរៀងដោយមានកូនប្រុស៤នាក់ ហើយប្រពន្ធ បានស្លាប់ចោលនៅក្នុងអំឡុងឆ្នាំ១៩៩៤ ដោយជំងឺបេះដូង ។ នៅក្នុងអាជីពជាអ្នក សិល្បៈក្នុងទសវត្សឆ្នាំ១៩៨០ឪពុករបស់ ខ្លួនបានច្រៀងបទចម្រៀងជាច្រើននា សម័យរដ្ឋកម្ពុជានោះ ។ បទដែលទស្ស និកជននាទសវត្សនោះល្បីសុះសាយគឺ បទ“លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ”។ នៅមានបទជាច្រើនទៀតដូចជាបទស្ម័គ្រ ចិត្ដចូលបម្រើយោធា បទការពារបេតិក ភណ្ឌខ្មែរ បទមើលខេត្ដស្វាយរៀង ព្រម ទាំងបទចម្រៀងប្រមាណជាង៥០បទ ទៀតដែលឪពុករបស់ខ្លួនបានច្រៀងនៅ ក្នុងសម័យនោះ ។កូនប្រុសខាងលើនេះបានឱ្យដឹងទៀត ថា បទចម្រៀងលក់ស្រូវជូនរដ្ឋគឺស្នេហា ជាតិនេះនិពន្ធដោយលោកមាស សុខ និងអ្នករៀបចំទំនុកភ្លេងដោយលោក យិន ឆង បាននិពន្ធឡើងនៅក្នុងឆ្នាំ ១៩៨៣ ។ ក្នុងសម័យរដ្ឋកម្ពុជានោះបទ នេះបានចាក់នៅតាមរលកធាតុអាកាស វិទ្យុជាតិមានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីប្រជាពលរដ្ឋមួយចំនួនធំដែលបាន រួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ។




































