តាមសេចក្តីប្រកាសព័ត៌មានសរុបព្រឹត្តិការណ៍ទូទៅនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ហើយយោងតាមរបាយការណ៍គិតត្រឹមថ្ងៃទី១៦ ឧសភា ជាថ្ងៃចុងក្រោយនៃការឃោសនា បោះឆ្នោតបានប្រព្រឹត្តទៅតាមកម្មវិធីប្រកបដោយសន្តិសុខ សុវត្ថិភាព និងគ្មានអំពើហិង្សា។ ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន៥ ចូលរួម ហើយបានធ្វើសកម្មភាពឃោសនាតាមកម្មវិធីរៀងៗខ្លួន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ឧសភា ២០១៤ ដោយគណបក្សប្រជាជន បានធ្វើសកម្មភាពឃោសនាដូចជាការជួបប្រជុំនៅទីស្នាកការគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ដើម្បីឃោសនាពីគោលនយោបាយ និងការប្រគំតន្ត្រី ឃោសនាណៅ
ទីប្រជុំជន។ គណបក្សសង្គ្រោះជាតិ ធ្វើការហែក្បួនតាមទីប្រជុំជន នៃរាជធានៅ ខេត្ត មួយចំនួនគណនក្សហ្វ៊ុនស៊ិនប៉ិច ជួបសំណេះសណាលសកម្មជននៅតាមភូមិ និងតាមផ្ទះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាក់មេក្រូចល័តតាមទីប្រជុំជន និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ពុំមានសកម្មភាពឃោសនាអ្វីគួរកត់សម្គាល់ទេ។ យោងតាមស្ថិតិចំនួនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ បេក្ខជន
ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្តរួមមានសរុប៨៧៣នាក់ ស្រី១៣៤នាក់ ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ២៥រាជធានី ខេត្ត មានបេក្ខជន៣៩៣នាក់ ស្រី៥៩នាក់ គណបក្សសង្គ្រោះជាតិ ២៤រាជធានី ខេត្ត មានបេក្ខជន៣៨៤នាក់ ស្រី៤១នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច ៤រាជធានី ខេត្ត មានបេក្ខជន៦០នាក់ ស្រី១៧នាក់ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ២រាជធានី ខេត្ត មានបេក្ខជន៣៦នាក់ ស្រី១៧នាក់ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សរុប៦៣៤២នាក់ ស្រី៨៧៣នាក់ ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ១៩៧ ក្រុងស្រុកខណ្ឌមានបេក្ខជន២៩៣១នាក់ ស្រី៤៤០នាក់ គណបក្សសង្គ្រោះជាតិ ១៩៥ក្រុងស្រុកខណ្ឌ មានបេក្ខជន២៩១៣នាក់ ស្រី៣២៤នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច ២៩ ក្រុងស្រុកខណ្ឌ មានបេក្ខជន៤៣៨នាក់ ស្រី៨៩នាក់ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៣ ក្រុងស្រុកខណ្ឌ មានបេក្ខជន៤១នាក់ ស្រី១៩នាក់។ លទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ ខណៈសភាពការណ៍ទូទៅថ្ងៃបោះឆ្នោតត្រូវបានបណ្តាញព័ត៌មាននានារាយការណ៍ថាបានប្រព្រឹត្តទៅជាធម្មតា គ្មានឧប្បត្តិហេតុកើតឡើងអ្វីឡើយ៕