​VIDEO ឆក់​កាបូប​មិន​បាប​សំ​រ៉េ​ច​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​

0


​ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូ​បូ​ពី​នារី​ម្នាក់​ពេលដែល​រូបនាង​ជិះ​ម៉ូតូឌុប​ចេញពី​កន្លែងធ្វើការ​បំណង​ទៅរក​ទិញ​បាន​ហូប​នៅ​ផ្សារ​ចាស់ តែ​សំណាងអាក្រក់​ពេលដែល​ធ្វើ​សកម្មភាព​ឆក់​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​គរ​លើ​គ្នា ផ្អើល​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ខ្លូន​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុ​សិ៍្ដ​ស្រះចក​។
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និង​០០​នាទី​យប់​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ក្រុម​ហ៊​ន ខាំ​មីន​តែ​ល ផ្លូវ​លេខ​៨៨​កែង​និង​វី​ថី​ព្រះ​សី​ុ​សុ​វ​ត្តិ ក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ទី​១​ៈ ឈ្មោះ ឌុ​ច សុផល់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ ស្នាក់នៅ​មិន​ពិតប្រាកដ ជា​អ្នក​ឆក់​។ ទី​២​ៈ ឈ្មោះ គិ​ម សុផល់ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​មិន​ពិតប្រាកដ​ជ​អ្នកបើក​ម៉ូតូ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ធី សារ៉េត ភេទ​ស្រី អាយុ​៣២​ឆ្នាំ មានមុខរ​បរជា​នារី​ម៉ា​ស្ស៉ា ស្នាក់​នៅផ្ទះ​លេខ​6C​ផ្លូវ​លេខ​៨០ ភូមិ​១៤ សង្កាត់ ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។
បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​រូបនាង​បាន​ជិះ​ម៉ូតូឌុប​ចេញពី​កន្លែងធ្វើការ​នៅ​ម្ដុំ​ផែ​ថ្ម បំណង​ទៅរក​ទិញ​បាយ​ហូប​នៅ​ផ្សា​ចាស់​។ ពេលដែល​ជិះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ុ​តូ​មួយគ្រឿង​ម៉ាក វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1H-1375. ជិះ​មក​ជិត​និង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នាង​ដោយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាងក្រោយ​ជា​អ្នក​ឆក់​(​ឌុ​ច សុផល់​)​។
ជន​រង​គ្រ​បាន​បន្តថា ពេលដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​រូបនាង​បាន​ព្យាយាម​ទាញ​កាបូប​មកវិញ​បណ្ដាលអោយ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​គរ​លើ​គ្នា ហើយ​រូបនាង​ក៏​ស្រែក​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ប្រគល់អោយ​សមត្ថកិច្ច​តែម្ដង​។
ក្រោយ​កើតហេតុ​ស​ម្លាំ​ង​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​នាំខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​យកទៅ​សួ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ស្រះចក ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​ជី​ម ភា​រ៉ា​