ពិធី​សំណេះសំណាល​សួរសុខទុក្ខ​គ្រួសារ​យោធិន​ជួប​ការលំបាក​ចំនួន​២០​គ្រួសារ​នៅ​វីរសេនា​តូច​លេខ​១​រៀបរយ​

0

​កំពង់ធំ​=​គ្រួសារ​យោធិន​ជួប​ការលំបាក​ចំនួន​២០​គ្រួសារ​ដែល​រស់នៅ​ជាមួយ​ស្វា​ម៉ី​នៅក្នុង​បន្ទាយ​វីរសេនា​តូច​រៀបរយ​លេខ​១​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ​បា​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​Image27តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​សហការី ចុះទៅ​សំណេះសំណាល​សួរសុខទុក្ខ នៅ​រសៀល ថ្ងៃអាទិត្យ​ទី​២០​ខែ​មិនា ឆ្នាំ​2016 ។​
ក្នុងឱកាស​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ពាំ​នាំនូវ អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ផ្តល់ជូន​គ្រួសារ​ទ័ព​ចំនួន​២០​គ្រួសារ​ក្នុង មួយ​គ្រួសារ អង្ករ ២២​គីឡូក្រាម មី​យើង 1​កេះ និង​ត្រីខ​១​យួរ ។​Image15
​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មានប្រសាសន៍​ពី​ការ​ខឹ​ត​ខំប្រឹង​ប្រែរ​គ្រប់បែបយ៉ាង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ខិតខំ​ថែរក្សារ​សុខសន្ដិភាព ការអភិវឌ្ឍន៍​ប្រទេស​អោយមាន​ការរីកចំរើន និង​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​ដល់​ជីវភាព​រស់នៅ របស់​មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជា​ពល​រដ្ន ជាពិសេស​ការគិតគូរ​តំលើង​ប្រាក់​បៀរ​វត្ស​ដល់​យោធិន ទៅតាម​កំរិត ឋា​នះ អោយមាន​ជីវភាព​សមរម្យ ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជា​ពល​រដ្ន ដោះស្រាយ​ការខ្វះ​ទឹក​ដែល​ពល​រដ្ន​កំពុង​ជួបប្រទះ​និង​ភាព​រីងស្ងួត ការណែនាំ​ពល​រដ្ន​អោយ​គោរព​ច្បាប់​ចរាចរណ៍ ពាក់មួក​សុ​វត្តិភាព​ពេល​បើកបរ បញ្ចុះ​សេ​វ៉ា​សា​ធា​រណះ​ក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ ផ្សេងៗ អោយនៅ​ក្នុង​តំលៃ​សមរម្យ ជួយ​រក​យុ​ត្តិ​ធ​ម៍​ជូន​ពល​រដ្ន រាជរដ្ឋាភិបាល​មិន​ទុកអោយ​ពល​រដ្ន​ណា​អត់ឃ្លាន រហូតដល់​ដា​ចើ​ពោះ​ស្លាប​នោះទេ​។​Image14
បន្ទាប់មក​ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើរ កុំអោយ​ពល​រដ្ន​ការរានដី​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​កម្ម​សិទ្ធ ហាម​កងទ័ព​ទាំងអស់ កុំ​ពាក់ព័ន្ធ​និង​ការ​ជំរឹត​ទា​លុយ​ពី​ប្រជា​ពល​រដ្ន​ប្រកប​របរ​ផ្សេងៗ កងទ័ព​ត្រូវគោរព​វិន័យ​ថ្លៃថ្នូរ​រក្សា​កិត្តិយស​ក្នុងសង្គម​អោយ​បានល្អ​ត្រឹមត្រូវ ចំណែក​ក្រុមគ្រួសារ​ទ័ព​ដែល​រស់នៅក្នុង​បន្ទាយ​ក្នុងនាម​ជា​ឧ​ត្ត​ម​ភរិយា​និង​ក្នុងនាម​ជា​ម្ដាយ​ដ៏​ល្អ ត្រូវ​មើលថែរក្សា​កូនចៅ អោយបាន​ចូលរៀន​សូត្រ កុំ​លែង​ល្បែងស៊ីសង​ត្រូវ​ចេះ​ដំ​ដាំ​បន្លែរ​បង្ការ​ទុក​គ្រាន់​ធ្វើ​ម្អូ​ប កុំ​ឈ្លេះ​ប្រកែក​គ្នា ត្រូវ​ចេះ​អប់រំ​ណែនាំ​គ្នា​ធ្វើ​អ្វី​ដើម្បី​ក្រុមគ្រួសារ ៕​ប៊ុន រិទ្ធី​Image13Image28
1557632_1693380150909733_4524752449078002122_n10985174_1693380097576405_739410325369995024_n1919239_1693380227576392_918380179847697594_n