ភ្នំពេញៈបុរសម្នាក់ដែលទំនងជាស្រវឹង បានបើកបររថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកនិងបង្គោលផ្លាកសញ្ញាចរាចរណ៍បណ្តាលអោយដួលរាបដល់ដី។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលម៉ោង១០ៈ២០នាទីយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវសហពន្ធរុស្សី នៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតុស(ឆ្នាំងអុ៊ត)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q 2810បើកបរដោយបុរសម្នាក់យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវសហពន្ធ័រុស្សីលុះមកដល់ចំណុចទល់មុខការាស់សាំងtppដែលជាចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកនិងបង្គោលផ្លាកសញ្ញាចរាចរណ៍ពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់ដួលរាបដល់ដី រីឯរថយន្តបើករត់គេចរហូតដល់មុខទីស្តីការគណៈរដ្ឋមន្ត្រី ក៏រថយន្តបានបែកធុងទឹកបើកទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗនិងឃាត់ខ្លួនម្ចាស់រួមទាំងរថយន្តបង្កស្ទូចយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ជីម ភារ៉ា




































