ភ្នំពេញៈ រថយន្ដឡិចសីុសGS300 មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ដ Nissan. NAVARA ត្រង់ចំណុចផ្លូវបំបែកជាបួននិងជ្រុលទៅបុករបងការដ្ឋានសាងសង់ដែលនៅជិតនោះបណ្ដាលអោយរងការខូចខាតទាំងសងខាង ហើយក្រោយពីកើតហេតុម្ចាស់រថយន្ដទាំងពីរគ្រឿងបើកទ្វាររថយន្ដចុះគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៣០កែងនិងផ្លូវលេខ២២៣ (ស្តុបក្បាលមាន់ចែ) ស្ថិតក្នុងសង្កាត់ ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតកន្លែកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរយន្ដម៉ាក Nissan. NAVARA. ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2AH-6203 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២៣ទិសដៅពីជើងទៅត្បូងបំណងឆ្លងផ្លូវ។ ប្រភពដដែលបន្ដថាពេលដែលឆ្លងបានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្ដឡិចសីុសGS. 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2V-8618 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតបើកក្នុងល្បឿនលឿនបានជ្រុលបុកពេញទំហឹងហើយរថយន្ដទាំងគ្រឿងមិនទាន់ល្បឿនក៏ជ្រុលទៅបុករងបងកាដ្ឋានសាងសង់មួយកន្លែងដែលនៅនៅជិនោះបណ្ដាលអោយរងការខូចខាត តែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ។ក្រោយពីកើតហេតុម្ចាស់រថយន្ដទាំងពីរគ្រឿងបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់អស់ បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។
ក្រោយមកកម្លាំងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើ
តហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងនិងស្ទួចយករថយន្ដទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងដោះស្រាយនៅពេលក្រោយ៕



































