ម៉ូតូ​បើក​ជែង​គោយន្ត​កែច្នៃ​មិន​ផុត បណ្តាល​ឲ្យ​បុក​ស្លាប់​២​នាក់​ម្នាក់ទៀត​របួសធ្ងន់​

0

​ខេត្តរតនគិរី​៖ យ៉ាងហោចណាស់​មាន​យុវជន​ស្ទាវ​២​នាក់​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយ​ជួប​នូវ​ឧ​បថ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០១៦​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ស្តិ​ត​នៅ​ភូមិ​ភ្នំ photo_2016-03-21_19-14-59សង្កាត់​យក្ស​ឡោម​ក្រុង​បាន​លុង​ខេត្តរតនគិរី​។​​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ជាង ហឿង នាយ​ប៉ុ​ស្ថ៍​នគ​បាល​រដ្ឋបាល​សង្កាត់​យ​ក្យ​ឡោម​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នឹង​របួស​ត្រូវបាន​គេ​ស្គាល់​ទី​១​ឈ្មោះ​ធី សុខ​ជា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង​(​ស្លាប់​ធ្លាយ​ខួរ​)​ទី​២ ឈ្មោះ​ម៉ែត​ណូ​រៃ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​អី​ស្លាម​មុខរបរ​កម្មករសំណង​(​ស្លាប់​ធ្លាយ​ខួរ​)ទី​៣ ឈ្មោះ​ម៉ែត​ខូ​រៃ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​អី​ស្លាប់​មុខរបរ​កម្មករសំណង​បាន​រងរបួស​ធ្ងន់​ត្រូវបាន​សម​ត្ត​កិច្ច​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​ខេត្តរតនគិរី​។​
​លោក​បន្តទៀតថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​s ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខ​ជិះ​គ្នា​៣​នាក់​ក្នង​ទិសដៅ​ពី​លិចទៅ​កើត​ចំណែក​គោយន្ត​កែច្នៃ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដូចគ្នា​ខ​ណះ​មក​ចំណុចកើតហេតុ​ខាងលើ​គោយន្ត​បាន​បត់​ឆ្វេង​ចូល​ចំការ​អ្នកបើកបរ​គោយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​ស្របពេល​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​បំរុង​ជែង​មិន​ផុត​ក៍បាន​បុក​ពេញទំហឹង​តែម្តង​។​photo_2016-03-21_19-15-07
ក្រោយពី​កើតហេតុ​ម្ចាស់​គោយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​គោយន្ត​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​សម​ត្ត​កិច្ច​បាន​វាស់វែង​នាំយក​គោយន្ត​នឹង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។​​រីឯ​សាកសព​ត្រូវបាន​សម​ត្ត​កិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​: យក្ស​ឡោម​photo_2016-03-21_19-15-20photo_2016-03-21_19-14-47