​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​វ៉ា​ស្ដាំ​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​បុក​រះ​ម៉ូតូ​២​គ្រឿង​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

0

​ភ្នំពេញ ៖ មនុស្ស​៤​នាក់​រួម​និង​ក្មេង​តូច​ម្នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​វ៉ា​ស្ដាំ​រថយន្ត​មួយគ្រឿង​នៅខាងមុខ​បណ្ដាលអោយ​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3940 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​វ៉ា​ស្ដាំ​រថយន្ត​មួយគ្រឿង​ម៉ាក​ហុងដា​CRV បណ្ដាលអោយ​បុក​ម៉ូតូ​គុប​មួយគ្រឿង ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ ពាក់​

ស្លាក​លេខ ភ្នំពេញ 1J-9717 ជិះ​ធ្វើដំណើរ​ដោយ​បុរស​ស្ត្រី​ចំណាស់​២​នាក់ បណ្ដាលអោយ​ដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ​22 1-0030 ជិះ​ធ្វើដំណើរ​ដោយ​ប្ដី​ប្រពន្ធ​២​នាក់​និង​កូនតូច​ម្នាក់​បណ្ដាលអោយ​ដួល​រងរបួស​ស្រាល​។​ ​បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​មិនបាន​ឈប់​នៅ​ទទួលខុសត្រូវ​នោះទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់ ខណៈនោះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​កំពុង​ល្បាត​

ប្រទះឃើញ​រថយន្ត​បង្ក ក៏បាន​ឃាត់​រថយន្ត​និង​តៃកុង​ជាប់​នៅ​ចំណុច​ផ្លូវ​លេខ​១២២​។ លុះ​ជិត​មួយ​ម៉ោង​ក៏មាន​បុរស​៣​នាក់​ជិះ​រថយន្ត​មួយគ្រឿង​បាន​មកដល់​កន្លែងកើតហេតុ​ទាំង​ស្ថាន​ភាពស្រវឹង​បាន​ព្យាយាម​ចង់​រំដោះ​តៃកុង​រថយន្ត​ចេញពី​កន្លែងកើតហេតុ​តែ​មិនបាន​សម្រេច ត្រូវបាន​សមត្ថកិច្ច​រារាំង​។

ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​ឯកជន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ​ផងដែរ​។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​រួម​និង​តៃកុង​រថយន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕Image1 Image2 Image3