សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រយា​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​លួច​គោ​៦​ក្បាល​

0

​ខេត្តកំពង់ធំ ៖​គោ​៦​ក្បាល ត្រូវបាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រយា សហការ​ជាមួយ​ប្រជា​ការពា​ភូមិ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គោ​របស់​អ្នកភូមិ ក្នុង​ខេត្តកំពង់ចាម កាលពី​ព្រឹក ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

​ជនសង្ស័យ​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១​ឈ្មោះ​ម៉ៅ ភឿ​ក ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍​ខេត្តកំពង់ធំ (​ជា​អ្នក​លួច​) រីឯ​ម្នាក់ទៀត​ឈ្មោះ វ័ន ព្រលឹង​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ជា​អ្នក​ដឹកគោ ចល័ត​ចេញ​) រីឯ​ជន​រង គ្រោះជា​ម្ចាស់​គោ ទី​១​ឈ្មោះ ឃុន លី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​អូរ​តា​សែង​ឃុំ​តា​ប្រុក​ស្រុក​ចំការលើ​ខេត្តកំពង់ចាម (​បាត់គោ​ចំនួន​២​ក្បាល​) និង​ទី​២​ឈ្មោះ ឃុន ឆុន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​បាត់គោ​ចំនួន​៤​ក្បាល​) អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​អូរ​ត្រ​សែង ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

​តាម​ការ​អោយដឹង លោក ឃុន ឈុន​. ជា​ម្ចាស់​គោ​បានអោយដឹងថា​គោ កាត់​បាន​បាត់គោ​រយះពេល​៧​ថ្ងៃ​ហើយ គោ​ទាំងអស់​បាត់​១១​ក្បាល​រកឃើញ​ក្បែរ​ផ្ទះ​៥​ក្បាល និង​រកឃើញ​ភូមិ​ត្រពាំង​ឬ​ស្សី​ឃុំ​ក្រយា ចំនួន​៦​ក្បាល់​បន្ទាប់មក​សមត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ក្រោយ​ការសួរនាំ បាន​ឆ្លើយ​សារភាព ទទួលកំហុស ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃុំ​ក្រ​យ៉ា​ស្រុក​សន្ទុក រៀបចំ​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕.

​លោក​អនុ​សេនី​យ៏​ឯក ចារ​សុខន នាយប៉ុស្តិ​គ្រយា​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ លោក​បាន​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ ព្រមទាំង​ប្រជាជន​ជា​ម្ចាស់​គោ ប្រមាណ​ជាង​៣០​នាក់ ដេញ​ឡោម​ព័​ទ​ចាប់បាន​មេចោរ​២​នាក់​ព្រមទាំង​វត្ថុតាង​ដែល​ជនសង្ស័យ​កំពង់តែ​ដឹក​កាត់​ព្រៃ​អស់​រយៈពេល​១​ស​ប្តា​ហ៏ ប្រភព​ដដែល​នេះ​បាន​បន្ត​រថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ន​ដម​ណុ​ច​ខាងលើ​។​
​ដោយ ប៊ុន​រដ្ឋា​

photo_2016-03-21_20-22-59 photo_2016-03-21_20-22-54 photo_2016-03-21_20-22-49 photo_2016-03-21_20-22-44