មនុស្សម្នា​ក់បាន​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ​កម្លាំង​ខ្យល់​ផ្ទុះ​កង់​រថយន្ដ​

0

​ភ្នំពេញ​៖​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​និង​២​នាក់​ទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​និង​ត្រូវបាន​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ​បន្ទាប់ពី​ផ្សារ​យ៉ាន់​កង់​រថយន្ដ​មិនបាន​បន្ធូរ​ខ្យល់​ចេញ​ឲ្យ​អស់​ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​កង់​រថយន្ដ​ដោយ​កម្លាំង​ចំហាយ​ខ្យល់​ជះ​ត្រូវ​តែម្ដង​។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៦ ត្រង់ចំណុច​អង្គភាព​កងវិស្វកម្ម​ក្រ​សួង​ការពារជាតិ​តាម​បណ្ដោយ​ផ្លូវលំ ក្រុមទី​២ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​លី ប៊ុន​ហ៊ាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានមុខ​របរ​បើកប​រ​រថយន្ដ​
​ចំណែក​ជន​រង​ដែល​បាន​រងរបួស​ធ្ងន់​ទី​១​ឈ្មោះ​ភឹម សូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខ​របរ​យោធា​អង្គភាព​វិស្វកម្ម (​ជាង​) ទី​២​ឈ្មោះ​សេត ឌី​ណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន មុខរបរ​យោធា​អង្គភាព​កងវិស្វកម្ម (​ជាង​) ។​

​បើតាម​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​មុនពេល​កើតហេតុ ជាង​ទាំង​២​នាក់​ដែលជា​មន្ត្រី​យោធា​កំពុង​ផ្សារ​ដែក​ធ្វើ​របាំង​ចរាចរណ៍​ខណៈនោះ​ជនរងគ្រោះ​ជា​តៃកុង​ឡាន​បាន​យក​កង់​មក​ផ្សារ​យ៉ាន់​ប៉ុន្តែ​មិនបាន​បន្ធូរ​ខ្យល់​កង់​ចេញ​ឲ្យ​អស់​ខណៈ​កំពុង​ផ្សារ​ស្រាប់តែ​ផ្ទុះ​កង់​រថយន្ដ​តែម្ដង​ដោយ​កម្លាំង​ចំហាយ​ខ្យល់​បាន​ជះ​មកលើ​ជាង​ផ្សារ​និង​តៃកុង​រថយន្ដ​ទាំង​៣​នាក់​នោះ​ខ្ទាត​ប៉ើង​៤​ទៅ​៥​ម៉ែត្រ​ទើប​បណ្ដាល​ឲ្យ​ជាង​២​នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ​និង​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ​១,៧៩​នៅ​ខាងជើង​វត្តភ្នំ រីឯ​តៃកុង​រថយន្ដ​ម្នាក់ទៀត​ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​និង​សមត្ថកិច្ច​ជុំនាញ​បច្ចេកទេស​កុស​ល្យ​វិ​ច្ច័​យ​បាន​ចុះ​ត្រួតពិនិត្យ​សាកសព​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ដោយ​វាយតម្លៃថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​និង​រងរបួស​ដោយសារ​ក​ម្លាំ​ង​ចំហាយ​ខ្យល់​ផ្ទុះ​កង់​រថយន្ដ​ពិត​ប្រក​ដ​មែន​ដោយឡែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ហាស់ កំសាន្ដ​

photo_2016-03-21_20-56-16 photo_2016-03-21_20-56-14 photo_2016-03-21_20-56-11 photo_2016-03-21_20-56-06