​ផ្ទុះអាវុធ​ជាង​១០​គ្រាប់​ក្រោយពី​បុរស​៤​នាក់​ចេញពី​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់​ខឹង​និង​នារីៗ​

0

​ភ្នំពេញ ៖ បុរស​៤​នាក់​ដែល​ចូលមក​កំសាន្ត​នៅ​ហាង​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់​ហើយ​ពេលចេញ​មកវិញ​ផ្ទុះ​កំហឹង​និង​នារីៗ​យ៉ាងខ្លាំង​ក៏មាន​ការផ្ទុះអាវុធ​ជាង​១០​គ្រាប់​បណ្ដាលអោយមាន​មនុស្ស​រងរបួស​២​នាក់​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នេះ ហើយ​បុរស​៤​នាក់​នេះ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ក៏​ត្រូវបាន​កងកម្លាំង​អន្តរាគមន៍​នៃ​ខណ្ឌ​សែន​សុខ​បានធ្វើការ​ដេញតាម​ចាប់​រហូតមកដល់​ចំណុច​ផ្ទះ​លេខ​៣៥​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ក៏​ខាង​កម្លាំង​កង​អន្តរាគមន៍​តាម​ទាន់​ក៏​ចាប់​ឃាត់ខ្លួន​បុរស​៤​នាក់​នេះ​ភ្លាមៗ​តែម្ដង​។​

​ហេតុការណ៍​ផ្ទុះអាវុធ​កើតឡើង​ខាងលើនេះ​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ ឌី​យ៉ា​ម៉​ង់ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ ​យោងតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បានអោយដឹងថា គឺមាន​បុរស​៤​នាក់​បាន​ចូលមក​កំសាន្ត​នៅ​ហាង​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់ មួយសន្ទុះ​ប្រហែលជា​ជិត​១​ម៉ោង​ហើយ​ពួកគេ​ក៏បាន​ចេញមក​វិញ​ក៏មាន​ការផ្ទុះ​សា​រ៉ា​យ​មួយ​បាន​កើតឡើង​ក៏​បុរស​ម្នាក់​ក្នុងចំនោម​៤​នាក់​បាន​ដក់​កាំភ្លើង​មួយ​ដើម​មិន​ស្គាល់​ម៉ាក បាញ់រះ​ជិត​១០​គ្រាប់ ក៏​បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់ រួមទាំង​នារី​ម្នាក់​រងរបួស​ផងដែរ ។

បន្ទាប់ពី​មានការ​ផ្ទុះអាវុធ​ហើយ​បុរស​ទាំង​បួន​នាក់​នេះ​បាន​ព្យាយាម​គេចខ្លួន ពី​កន្លែងកើតហេតុ​មកដល់​ចំណុច​មុខផ្ទះ​លេខ​៣៥​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ក៏ត្រូវ​បាន​ខាង​កម្លាំង​កង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ តាម​ទាន់​ក៏​ធ្វើការ​សាកសួរ តែ​ដោយ​បុរស​ដែលមាន​កាំភ្លើង យក​កាំភ្លើង​របស់​ខ្លួនគេ​ដប់​ចូលទៅ​ក្នុងផ្ទះ​លេខ​៣៥ របស់​ប្រជា​ពលរ​ដ្ធ ខណៈ​ក៏​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បុរស​៤​នាក់​នេះ​ភ្លាមៗ តែម្តង ។ ​ហេតុ​ការ​ណ៏​ខាងលើនេះ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ចាក់​ពី​មូលហេតុ​រឿង​ខាងលើនេះ​ឲ្យា​បាន​ច្បាស់​នៅឡើយ​នោះទេ ព្រោះ​សមត្ថកិច្ច​កំពុង​ឃុំខ្លួន​និង​សាកសួរ​បុរស​បួន​នាក់​នេះ​យកមក​ខណ្ឌ​សែខ​សុខ​ដើម្បី​ធ្វើការ​ទៅតាម​ផ្លូវច្បាប់ ៕Image1 Image2 Image3 Image4