កំពង់ធំ=បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ ម៉ូតូសងបុកម៉ូតូសង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីថ្ងៃទី២២ខែមិនាឆ្នាំ២០១៦ត្រង់ចំណុចភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ មូលហេតុអ្នកបើកបរម៉ូតូសងសេរី២០១១គាត់បើកបរមិនប្រកាន់ស្ដាំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូ២គ្រឿងបើកបរបញ្ចាស់ទិសគ្នាពីជើងទៅត្បូងមកដល់ចំនុចកើតហេតុស្រាប់តែលឺសំលេងប្រាវ ធ្វើអោយផ្ញាក់ផ្អើរដល់ប្រជាពរដ្នក៏នាំគ្នាមកមើលឃើញមនុស្សប្រុសនិងស្រី ចំនួន៣នាក់រងគ្រោះដេកដួលនៅលើថ្នល់ជាតិលេខ ៦២ត្រង់គឺឡូម៉ែត្រលេខ ៩និងលេខ១០ ផ្លូវព្រះវិហារ កំពង់ធំ ព្រមទាំងម៉ូតូ២គ្រឿងបាកបែកខ្ទេចខ្ទីអស់និងមានឈាមស្រោចពេញខ្លួនជនតងគ្រោះទៀតផង។
តាមប្រភពបន្ថែមថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតបានបើកបរម៉ូតូតែម្នាក់ឯងម៉ាកសង125 សេរីឆ្នាំ២០១១ ពាក់ផ្លាកលេខ កំពង់ធំ 1C 5559 ពុំបានស្គាល់អត្តសញ្ញាតិ ភេទប្រុសបានស្លាប់បាតបងជីវិត ចំណែកអ្នកបើកបរម្ខាងទៀតម៉ាក់សង១២៥ដែរសេរី២០១៤ ជិះគ្នា២នាក់អ្នកបើកបរឈ្មោះ យិន សោភ័ណ្ឌ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ សំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ សៀ ហៀង ភេទស្រីអាយុ ៦៧ឆ្នាំ រងរបួសធ្ងន់ រស់នៅក្នុងភូមិឃុំជាមួយ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យបន្ទាប់មកធ្វើការវាស់វែងរួចនិមន្ដព្រះសង្ឃសូត្រប្រោះព្រុំសុំសេចក្ដិសុខ និងបញ្ចូនសាកសពជនរងគ្រោះយកទៅតំកល់ទុកនៅវត្តវល្លិ៍យាវ ដោយសាររកសាច់ញាតិបងប្អូនមិនទាន់ឃើញដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រងចាំ ភាគីទាំងសងខាងដោះស្រាយទៅតាមច្បាប់៕
ប៊ុន រិទ្ធី




































