​ ​ ​ ​គ្រួសារ​ទុ​រ​គត់​ជន​២​នាក់​បានទទួល​អំណោយ​ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន

0

កំពង់ធំៈ គ្រួសារ​ទុ​រ​គត់​ជនក្រីក្រ​លំបាក ជួប​និង​ខ្វះខាត ត្រូវបាន​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​ប្រតិ​ភូមិ​អមដំណើរ បាន​ចុះសួរសុខទុក្ខ​គ្រួសារ​ទីទាល់ក្រ ព្រមទាំង​បាន​នាំ យក​អំណោយ​ចែកជូន​ដើម្បី​ជាការ​ចែករំលែក​នូវ ខណៈពេលដែល​គ្រួសារ​នេះ​ជួប​ការលំបាក កាលពី​រសៀល​ថ្ងៃទី ២២ ខែ​មិនា ឆ្នាំ ២០១៦ ។​
​ទុ​រ​គត់​ជន​ដែល បានទទួល​អំណោយ ទី​១​ឈ្មោះ មី ហា អាយុ​៥៣​ឆ្នាំ ជា​ជនពិការភ្នែក​ទាំង​២​មើលផ្លូវ​ពុំ​ឃើញ និង​លោកយាយ ចាប ចេង អាយុ ៨០​ឆ្នាំ ចាស់ជរា​គ្មាន​ទីពឹង មានកូន​ប្រុស​មួយ​ពិការ​ដៃ​មួយ​ចំ​ហ៊ាង អ្នក​ទាំង ពី​រស់នៅ​ក្នុងភូមិ ស្លា​កែ​ត ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បានទទួល​អំណោយ​មាន អង្ករ​មួយ​បេ មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ទឹក​សុទ្ធ​២​យួរ និង​ថវិការ ក្នុង​ម្នាក់​១៥​ម៉ឺន​រៀល សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​បណ្តោះអាសន្ន ។​
​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​មានប្រសាសន៍ថា ក្រៅពី​ការងារ​ស្នូល​របស់​អង្គភាព គឺ​ឆ្លៀត​ឳ​កាស​ជាមួយ និង​ក្រុមការងារ​ចុះសួរសុខទុក្ខ អតីតយុទ្ធជន​កម្ពុជា ដែល​រស់នៅក្នុង​ស្រុក​ក្រុង ក្នុង​ខេត្តកំពង់ធំ តាម​ការ ណែនាំ​របស់​សម្តេច​ប្រធាន ដើម្បី​ស្រាវជ្រាវ​និង​ធ្វើ​បច្ចុប្បន្នភាព ព្រមទាំង​ជម្រុញ​ឲ្យ​អតីតយុទ្ធជន ចូលមកក្នុង​សមាគម​ទាំងអស់​ក្នុង​រយះពេល​៣​ខែ​នេះ តា​ផែនការ មិនតែប៉ុណ្ណោះ​និង​បាន​នាំយក​នូវ​ថវិការ និង​អំណោយ​ចែកជូន​គ្រួសារ​អតីតយុទ្ធជន សម្រាប់​ការ​ឧ​បត្ដ​ម្ភ​ក៏ដូចជា​ការ​ក្រើនរំលឹក​គ្រា​អនុស្សាវរីយ៍​កន្លងមក ។​

asset asset (3) asset (2)