ភ្នំពេញ៖បុរសម្នាក់ផឹងស្រាស្រវឹង ហើយចេញពីកន្លែងធ្វើការ ក៏ហៅម៉ូតូកង់បីដើម្បីឲ្យឌុបទៅផ្ទះ តែតថ្លៃគ្នាមិនត្រូវ ក៏វាយម្ចាស់ម៉ូតូកង់បីមួយដៃបែកមាត់ បង្កឲ្យមានការភ្ញាក់ដល់ក្រុមសមាគមន៍ម៉ូតូកង់បីជាច្រើនចុះដល់កន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងអប់រំ យុវជន និងកីឡា តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះសែម សុខា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅភូមិចេកឃុំចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។បច្ចុប្បន្នស្នាក់នៅម្ដុំម៉ូឌែន៥ ខណ្ឌឬស្សីកែវ។
ចំនែកឯជនបង្កមានឈ្មោះសង មាស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកក្រសួងអប់រំ យុវជននិងកីឡា ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅពេលកើតមានហឹង្សាបង្កឲ្យមានរបួសស្នាមខាងលើនេះ គឺជនរងគ្រោះបានបើកម៉ូតូកង់បីពីវិមានឯករាជ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បួងទៅជើង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កបានហៅម៉ូតូកង់បីរបស់ជនរងគ្រោះឲ្យឈប់ ហើយក៏ឲ្យជនរងគ្រោះឌុបទៅផ្ទះនៅច្បារអំពៅ ដោយឲ្យតំម្លៃ១មឺុនរៀល តែជនរងគ្រោះមិនព្រមដោយសុំ១៥០០០មក ព្រោះផ្លូវវាឆ្ងាយហើយងងឹតទៀត ភ្លាមនោះជនបង្កចុះពីលើម៉ូតូកង់បី និងនិយាយថា ស្អីហារ អីក៏ថ្លៃម្លេះ ក្រោយមកជនរងគ្រោះក៏និយាយទៅវិញថា បើកមិនជិះទេកុំសំឡុត។ភ្លាមនោះជនបង្កបានដើរមកវាយជនរងគ្រោះមួយដៃបណ្ដាលឲ្យបែកមាត់និងជ្រុះអាយកូមដល់ដី ហើយដើរចូលទៅក្នុងកន្លែងធ្វើការវិញ។ ភ្លាមៗជនបង្កក៏បានចាក់អាយកូមទៅក្រុមសមាគមន៍ម៉ូតូកង់បីជាច្រើនឲ្យមកជួយនិងអន្តរាគមន៍ដល់រូបគាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបាននាំជនបង្កនិងជនរងគ្រោះយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីសួរនាំរកខុសត្រូវ តែដោយសារជនបង្កដឹងខ្លួនខុសទាន់ ហើយសុំទោសជនរងគ្រោះនិងព្រមសងថ្លៃជំងឺចិត្តចំនួន៣២មឺុន ដើម្បីបញ្ចាប់រឿងតែម្ដង៕ជីម ភារ៉ា




































