ភ្នំពេញ ៖អាជីវកម្មបូមខ្សាច់ មានរថយន្ដតូចធំ ដឹកដី ដឹកខ្សាច់ និងដឹកថ្ម របស់អ្នកមានអំណាចជាមន្ត្រីយោធាម្នាក់ ឈ្មោះជា គឹមហួត បាននិងកំពុងចរាចរប្រមូលផលប្រ យោជន៍ផ្ទាល់ខ្លួនដោយពុំបានគិតពីផលប៉ះពាល់ផ្នែកបរិស្ថានជុំវិញការរស់នៅរបស់ប្រជាពលរដ្ឋក៍ដូចជារងការបំផ្លិចបំផ្លាញផ្លូវតូចធំជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ
ខណៈបច្ចុប្បន្នសាលារាជធានីភ្នំពេញបាននិងកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋរស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានសំដែងនូវការមិនពេញចិតនិងរិះគន់ចំៗទៀតហើយ ចំពោះរថយន្ដតូចធំដឹកដី ដឹកខ្សាច់ដែលកំពុងចរាចរ ទៅមកឥតឈប់ឈរទាំងយប់ទាំងថ្ងៃដែលបង្កជាហានិភ័យខ្ពស់ដល់ពួកគាត់ជាប្រជាពលរដ្ឋជាអាជីវករលក់ដូរផ្សេងៗត្រូវទទួលរងនូវផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសជាងនេះទៅទៀតនោះ ផ្លូវលំ ផ្លូវជាតិតូចធំរបស់រដ្ឋជាច្រើនខ្សែដែលជាផលប្រយោជន៍រួម ច្បាស់ជាត្រូវរងការ បំផ្លិចបំផ្លាញពីរថយន្ដដឹកដី ដឹកខ្សាច់ជាក់ជាពុំខាន។ជាមួយគ្នានោះ ស្ត្រីឈ្មោះមុំ វី មានវ័យ៤៩ឆ្នាំម្នាក់ ជាប្រជាពលរដ្ឋរស់នៅ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី កែវបានលើកឡើងថា រាល់ថ្ងៃឡានធំៗនៅតែបន្តរសកម្មភាពចរាចរយ៉ាងគឃ្លើននិងជ្រុះធ្លាក់ដីហុយរប៉ាត់រប៉ាយពេញផ្លូវនិងមិនមានស្រោចទឹកឡើយបើទោះបីសាលារាជធានីភ្នំពេញ បានចាត់វិធានការទប់ស្កាត់ យ៉ាងណាក៍ដោយក៍គ្មានខ្លាចញញើត ។ដោយឡែក
បុរសម្នាក់ទៀតវ័យស្រដៀងគ្នា ជាប្រជាពលរដ្ឋរស់នៅ សង្កាត់ច្រាំងចំរេះទី១ ក៍បានត្អូញត្អែរផងដែរថា ប្រសិនបើ
គ្មានការទប់ស្កាត់ហាមឃាត់ ពីរថ្នាក់ដឹកនាំមូលដ្ឋាន ទេនោះ ច្បាស់ជាសុខភាពប្រជាពលរដ្ឋនឹងត្រូវទ្រុឌទ្រោមខណះដែលឡានធំៗដឹកដីដឹកខ្សាច់មិនបានគ្របឱ្យបានត្រឹមត្រូវតាមស្តង់ដាព្រមទាំងបំផ្លិចបំផ្លាញផ្លូវសាធារណះរបស់រដ្ឋខ្ទិចខ្ទីរជាក់ជាពុំខាន។
អភិបាលរងខណ្ឌឫស្សីកែវ លោក គោប ស្លេះ ទទួលបន្ទុក ផ្នែកសណ្ដាប់ធ្នាប់សារណះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ តាមទូរស័ព្ទឲ្យដឹងថា ដោយការខិតខំប្រឹង ប្រែងអនុវត្តន៍តាមគោលការស្តង់ដាណែនាំរបស់សាលា រាជធានីភ្នំពេញទាំង៦ចំណុចសំខាន់ៗដែលអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវបានដាក់ជូនឈ្មួញរកស៉ីដឹកដី ដឹកខ្សាច់និង ដឹកថ្ម រួមមានទី១ រថយន្ដមិនត្រូវដឹកដីដឹកខ្សាច់ដែលទទឹក ទី២មុនដឹកដីដឹកខ្សាច់ចេញពីដេប៉ូត្រូវគ្របឲ្យជិត ទី៣ រថយន្ដមិនត្រូវដឹកដីដឹកខ្សាច់ដាក់លើសជញ្ជាំងរថយន្ដ ទី៤ត្រូវសម្អាតកង់រថយន្ដ ទី៥រាល់ពេលចាក់ខ្សាច់ចាក់ដី ចេញពីរថយន្ដត្រូវគ្រលាស់ជញ្ជាំងរថយន្ដដើម្បីឲ្យជ្រុះដី និងទី៦ត្រូវមានកម្លាំងដាក់វេនដើម្បីលាងសម្អាតផ្លូវ ។ អភិបាលរងខណ្ឌឫស្សីកែវលោក កូប ស្លេះ បានបញ្ជាក់ទៀតថាលក្ខណៈស្តង់ដាទាំង៦ចំណុចសំខាន់ៗដែលចេញដោយសាលារាជធានីភ្នំពេញក៍ដូចជាសាលាខណ្ឌឫស្សីកែវនេះដើម្បីឲ្យម្ចាស់អាជីវកម្ម ម្ចាស់រថយន្ដដឹកដី ដឹកខ្សាច់ និងដឹកថ្ម ត្រូវអនុវត្តន៍តាមគោលការណែនាំរបស់ អាជ្ញាធរឲ្យខានតែបានដើម្បីជាសវាងការរិះគន់ពីប្រជាពលរដ្ឋ ។
គួររម្លឹកថា កាលពីដើមខែ មិនា ឆ្នាំ ២០១៦ថ្មីៗនេះ សាលារាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងក្ដៅគគុកឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការត្រួតពិនិត្យឃាត់រថយន្ដធុនធំដឹកដីដឹកខ្សាច់ដឹកថ្មនិងរថយន្ដដែលដឹកសម្ភារសំពីងសំពោងខុសបច្ចេកទេសព្រមទាំងឃាត់រថយន្ដដែលគ្មានលិខិតអនុញាត្តឲ្យចូលរាជធានីភ្នំពេញជាច្រើនគ្រឿងផងដែរ ។
សូមបញ្ជាក់ថាក្រោយពីអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ
ជាបន្តបន្ទាប់ដោយឃាត់រថយន្ដដឹកដី ដឹកខ្សាច់ និងដឹកថ្មជាច្រើនគ្រឿងនៅភូមិសាស្ត្រខណ្ឌឫស្សីកែវកាលពីរដើមខែមិនាឆ្នាំ២០១៦ថ្មីៗនេះស្រាប់តែមកដល់ចុងខែមិនា ឆ្នាំ២០១៦ទើបតែស្ងប់ស្ងាត់រយះពេលជា១០ថ្ងៃប៉ុណ្ណោះ ក៍ត្រូវបានរថយន្ដ ដឹកដី ដឹកខ្សាច់ និងដឹកថ្មទាំងនោះបានធ្វើចរាចរដូចដើមវិញហើយដោយមិនគោរពតាមគោលការស្តង់ដាណែនាំរបស់សាលារាជធានីភ្នំពេញក៍ដូចជាអាជ្ញាធរថ្នាក់មូលដ្ឋានខណ្ឌឫស្សីកែវឡើយ។
ពាក់ព័ន្ធបញ្ហារថយន្ដ ដឹកដី ដឹកខ្សាច់ និងដឹកថ្ម របស់អ្នក
មានអំណាចជាមន្ត្រីយោធាឈ្មោះជា គឹមហួត ដែលជា ម្ចាស់អាជីវកម្មបូមខ្សាច់នោះ ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍ លេខ១១មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយដោយឆ្លើយថាជាប់រវល់ ៕ហាស់ កំសាន្ដ



































