សិស្ស​វិទ្យាល័យ​ព្រែកលៀប​ម្នាក់​លង់ទឹក​ស្លាប់ សមត្ថកិច្ច រួមទាំង​ក្រុមគ្រួសារ​ជនរងគ្រោះ រក​សាកសព​ពុំទាន់​ឃើញ

0

ភ្នំពេញ​៖​មនុស្សម្នា​ជាច្រើន​នាក់​បង្ក​ការភ្ញាក់ផ្អើល​មក​ចោម រោម​មើល​សមត្ថកិច្ច​មូ​ដ្ឋា​ន​ជ្រោយចង្វារ​កំពុង​ដុតដៃដុតជើង​ស្វែងរក​សាកសព​សិស្ស​វិទ្យាល័យ​ព្រែកលៀប​ម្នាក់ ដែល​បាន​ចុះ​ទៅលេង​មាត់ទឹក​ជាមួយ​មិត្ត​ភ័ក្ដ្រ​ស្រី​៣​នាក់​ទៀត ស្រាប់តែ​ត្រូវ​ធ្លាក់​លង់​និង​បាត់​សាកសព​រក

​ពុំទាន់​ឃើញ ។​
​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុច​មាត់ទន្លេ​ក្បែរ​វត្ត​បាក់​ខែង ស្ថិតក្នុង​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។​​ជនរងគ្រោះ​ដែល​លង់ទឹក​មានឈ្មោះ​អែល ភក្ដី ភេទ​ប្រុស ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រែកលៀប​ថ្នាក់​ទី​៨C១ និង​មាន​ទីលំនៅ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​ប្រភព​ដែលមាន​បាន​ទម្លាយ​ថា មុន​កើតហេតុ ជនរងគ្រោះ​ជា​សិស្ស​វិទ្យា​ល័​ព្រែកលៀប​រួមphoto_2016-03-23_20-57-02 photo_2016-03-23_20-56-52 photo_2016-03-23_20-56-49 photo_2016-03-23_20-56-43ជាមួយ​និង​មិត្ត​ភ័ក្ដ្រ​ស្រី​៣​នាក់​ទៀត​បាន​ចុះទៅ​មាត់កំពង់​លេង​ក្នុង​គោលបំណង​លាង​ដៃជើង​ទាំងអស់គ្នា​ខណៈនោះ​មិត្ត​ភ័ក្ដ្រ​ស្រី​ទាំង​៣​នាក់​បាន​ឡើងមក​ខាងលើ​មុន​រួច​មួយសន្ទុះ​ដោយ​ក្រឡេកមើល​មក​ក្រោយ​ស្រាប់​បាត់​ខ្លួន​ជនរងគ្រោះ​តែម្ដង​ដោយ​សង្ស័យថា​ជនរងគ្រោះ​បាន​ធ្លាក់ទឹក​លង់​ស្លាប់ ។​​បច្ចុប្បន្ន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ខណ្ឌ​ជ្រោយចង្វារ​រួមទាំង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​កំពុង​បន្ត​ដុតដៃដុតជើង​ស្វែងរក​សាកសព​ជនរងគ្រោះ​ដែល​បាន​លង់ទឹក​លិច​ស្លាប់​ដោយ​មិនដឹងថា​អណ្ដែត​ទៅដល់​ទីណា​ទេ ៕​ហាស់ កំសាន្ដ​