ភ្នំពេញ៖យុវជនរត់ម៉ូតូឌុបម្នាក់បានមកត្អូញត្អែរទាំងទឹកភ្នែករលីងរលោងដោយសុំដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែកលៀបភ្លាមៗបន្ទាប់ពីមានជនដែលមិនស្គាល់ពីអត្តសញ្ញាណ្ណម្នាក់បានមកធ្វើសកម្មភាពឆបោកម៉ូតូសង់ឌ្រីមC១២៥មួយគ្រឿងដែលទើបនិងទិញបង់រំលួសពីក្រុមហ៊ុនបាន១ថ្ងៃ។
ហេតុការណ៍ឆបោកម៉ូតូខាងលើបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែងក្នុងបុរីរុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។យុវជនរងគ្រោះបានប្រាប់សមត្ថកិច្ចថារូបគេមាន ឈ្មោះរាជ ពិសី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបបានប្រាប់សមត្ថកិច្ចឲ្យដឹងទៀតថា មុនកើតហេតុ រូបគេបានដឹកជនសង្ស័យម្នាក់ដែលមិន ស្គាល់ពីអត្តសញ្ញាចេញពីផ្សារព្រែកលៀបមកឈប់ខាងមុខការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងបុរីរុងរឿងដែលជាចំណុចកើតហេតុនិងគ្មានមនុស្សស្នាក់នៅ ស្រាប់តែភ្លាមនោះជន សង្ស័យបានទទួលទូរស័ព្ទនិយាយជាមួយបក្សពួកហើយបានហាខ្ចីម៉ូតូរបស់ជនរងគ្រោះដើម្បីទៅឃ្លាំងជួបមេរបស់គេទាំងជនសង្ស័យនិងជនរងគ្រោះពុំដែលស្គាល់គ្នាពីមុនមកឡើយ។ដោយឡែកភ្លាមៗនោះជនរងគ្រោះមិនហ៊ានប្រកែកឡើយដោយប្រគល់សោរឲ្យជនសង្ស័យជិះយកម៉ូតូចេញទៅបាត់ស្រមោលតែម្ដងខណៈជនរងគ្រោះដោយការអង្គុយរងចាំម៉ូតូត្រឡប់មកវិញពុំឃើញដោយមានការភ័យខ្លាចនិងឆ្លេឆ្លាសម្រេចមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែកលៀបដើម្បីសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ជួយអន្តរាគមន៍ស្វែងរកម៉ូតូរបស់ខ្លួនដែលមានជនសង្ស័យម្នាក់បានឆបោកយកទៅបាត់។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងទៀតថា ម៉ូតូរបស់ គាត់ដែលជនសង្ស័យបានឆបោកយកទៅបាត់នោះម៉ាកសង់ឌ្រីមC១២៥ពណ៍ខ្មៅសេរីថ្មីឆ្នាំ២០១៦និងពុំទាន់គឹបស្លាកលេខឡើយព្រមទាំងទើបនិងទិញដោយបង់រំលួសពីក្រុមហ៊ុនកាលពីរសៀលថ្ងៃទី២២ ខែ មិនា ឆ្នាំ ២០១៦ម្សិលមិញទើបទិញបានមួយថ្ងៃប៉ុណ្ណោះដោយទិញក្នុងតម្លៃ២០០០$(ពីរពាន់ដុល្លា)ដោយបង់រំលួសឲ្យក្រុមហ៊ុនក្នុងមួយខែ៨០$(ប៉ែតសឹបដុល្លា)និងបង់រយះពេល២ឆ្នាំទើបរួច ។




































