កម្ពុជា​គ្រោង​នឹង​រៀបចំ​ផ្ទេរ​ព្រលានយន្តហោះ​ទៅ​ទីតាំង​ថ្មី​មួយទៀត ដែល​សមស្រប ទៅនឹង​កំណើន​របស់​ភ្ញៀវ​ទេសរ​ច​ណ៍​មកកាន់​កម្ពុជា​

0

​ ​​ភ្នំពេញ ឯ​.​ឧ តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី តំណាង​ឯ ឧ បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ បាន​អនុញ្ញាតិ​អោយ លោក Katsuichi Yabunaka នាយក​កិច្ចការ​អន្តរជាតិ នៃ​ផ្នែក​ផែនការ និង​សាងសង់​អាកាសយានដ្ឋាន របស់​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ ជប៉ុន ចូលជួប​ពិភាគ្សា​ការងារ នៅ​វិមាន​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៦ ។​

នៅក្នុង​ជំនួប​នេះដែរ លោក Katsuichi Yabunaka បានលើកឡើង​ពី​បញ្ហា​ទាក់ទង​នឹង​ព្រលាន​យ​បន្ត​ហោះ​អន្តរជាតិ​ទាំង​២​របស់​កម្ពុជា​គឺ​ព្រលាន​អន្តរជាតិ​ភ្នំពេញ និង​ខេត្ត សៀមរាប ដែល​តូច​ហើយ​ចង្អៀត តើ​រដ្ឋាភិបាល​មាន​គំរោង​ពង្រីក ឬក៏​រក​ទីតាំង​ណា​ដែលមាន​ទំហំ​ធំ ហើយ​សមស្រប​នោះ ពីព្រោះថា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ក្រុមហ៊ុន​អាកាសចរណ៍ អាណា​រ៉ូ ប៉ុង Air Way របស់​ជប៉ុន​នឹងធ្វើ​ការហោះ​ត្រង់​មក​កម្ពុជា ហើយ​ការហោះហើរ​ត្រង់នេះ​អាច​នាំ​អ្នកវិនិយោគ​ជប៉ុន ភ្ញៀវ​ទេសរ​ច​ណ៍ មកកាន់​កម្ពុជា​កានតែ​ច្រើន​ជាពិសេស​ប្រាសាទអង្គរវត្ត​ផ្ទាល់​តែម្តង ។​

ជាការ​ឆ្លើយតប ឯ​.​ឧ តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ព្រលានយន្តហោះ​ទាំង​២ របស់​កម្ពុជា​គឺជា​ព្រលាន​ចាស់ និង​អនុវត្តន៍​គំរោង​នៅលើ​ទីតាំង​ចាស់ ដែល​គំរោង​ពង្រីក​នេះ​ចាប់ផ្តើម​ក្រោយ​ឆ្នាំ​១៩៩៥ មកម្ល៉េះ ដោយ​ស្ថានភាព​ពេលនោះ​គឺ​ឆ្ងាយ ហើយក៏​ទូលាយ​ដែរ ប៉ុន្តែ​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​កម្ពុ​ជាមាន​ការរីក​ចំរើន​ឥតឈប់ឈ​ក្រោម​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើអោយ​ទីតាំង​២ ទាំងនេះ​ប្រើ​ក្លាយ​រូបរាង​យ៉ាង​ឆាប់រហ័ស​ពី​ទូលាយ​មក​ចង្អៀត ជាពិសេស​ព្រ​លា​ន្ត​យន្តហោះ​ភ្នំពេញ​តែម្តង គឺ​ក្លាយទៅជា​ទីក្រុង ដោយមាន​ផ្ទះ​ហ៊ំ​ព័ទ្ធ​ជិត ដូច្នេះហើយ​ធ្វើអោយមាន​ការលំបាក ប៉ុន្តែ​ទោះបីជា​យ៉ាងណា រដ្ឋាភិបាល​បាន​ជំ​រុញអោយ​ក្រុមហ៊ុន សម្បទា​និក មក​ធ្វើការ​វិនិយោគ​ពង្រីក​ស្ថានីយ៍​អ្នកដំណើរ បន្ថែមទៀត ដែល​អាចអោយ​ស្ថានីយ៍​ថ្មី​នេះ​ទទួលភ្ញៀវ​បាន​ពី ៥​ទៅ​៦ លាន​នាក់​ក្នុង​មួយឆ្នាំៗ កត្តា​នេះ​ធ្វើ​ព្រលាន​យើង​ដោះស្រាយ​ការកកស្ទះ​ពី​ពេលនេះ​ទៅ​៥​ឆ្នាំ​ខាងមុខ​ទៀត ។ ឯ ឧ បន្តទៀតថា ដោយ​កម្ពុ​ជាមាន​សុខសន្តិភាព ធ្វើអោយ​យើង​មាន​កិច្ច​សហ​ប្រ​ត្តិ​ប​តិ​ការណ៍​ល្អ ជាមួយ​អ្នកវិនិយោគ ធ្វើការ​អភិវឌ្ឍន៍​កែសំរួល​ប្លង់​បច្ចេកទេស​ក្នុង​ព្រលាន ហើយ​អាច​ដោះស្រាយ​ការកកស្ទះ​បាន ជាមួយគ្នានេះ​រដ្ឋាភិបាល​ក៏បាន​រៀបចំ​ផ្ទេរ​ព្រលាន​ទៅ​កន្លែង​ផ្សេង​មួយទៀត​ដោយ​យើង​រងចាំ​ពេលវេលា​ដែល​សមស្រប​ហើយ​ជាក់លាក់ អោយ​សម​ទៅនឹង​ការរីកចំរើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន៊។