ភ្នំពេញ ជនសង្ស័យមានគ្នា២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆកកាបូបពីប្រុសស្រី២នាក់ខណះកំពុងធ្វើដំណើរ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៦នៅចំណុចមុខធានាគាអេស៊ីលីដា តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែន ហើយព្យាយាមជិះម៉ូតូរត់រហូតទៅដល់ស្តុបផ្សារដីហុយក៏ត្រូវកម្លាំងល្បាតខណ្ឌសែនសុខឃាត់បានតែម្តង។ជនសង្ស័យឈ្មោះមាស សុភ័ក្រ ភេទប្រុសអាយុ២៣ ឆ្នាំ មុខរបមិនពិតប្រាកដ ទី២ឈ្មោះ អុន ដារ៉ា ហៅអាះ ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែន។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះជិញម៉ូតូមួយគ្រឿងម៉ាកស្កូបពី ធ្វើដំណរតាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងទោសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូធុនធំមួយគ្រឿងមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូបហើយគេចខ្លួនបាត់។
សាក្សីដដែលបានបន្តថាបន្ទាប់ជនសង្ស័យធ្វើសកម្មភាពឆក់រួចជនរងគ្រោះក៏បានជិះម៉ូតូដេញពីក្រោយនិងស្រែកថាចោរៗលុះមកដល់ចំណុចជិតស្តុបផ្សារដីហុយទើបប្រទះកម្លាំងល្បាតខណ្ឌសែនសុខក៏ឃាត់បានតែម្តង។ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួនិងកសាងសំណំរឿងបញ្ជូនទៅអធិការដ្រោះសាយបន្ត។ជីម ភារ៉ា




































