ភ្នំពេញ : បុរសម្នាក់បានរងរបួសក្បាលពីក្រោយត្រូវគេកាប់ ដេរចំនួន១០ថ្នេរ និងបុរសម្នាក់រងរបួសប្រអប់ជើងខាងឆ្វេង ដោយសារជនសង្ស័យបាញ់១គ្រាប់ សង្ស័យករណីគុំនុំ ព្រោះជនសង្ស័យមានប្រហែងជាង២០នាក់ជិះម៉ូតូជាង១០គ្រឿង លើកគ្នាមកដេញប្រហារ មកលើជនរងគ្រោះ បង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដេញស្កាត់ខ្វាត់ខ្វែង កាលពីវេលាម៉ោង ៨ និង១០នាទីយប់ថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៦ នៅតាមបណ្តោយបេតុងមណ្ឌលឳកាសខ្ញុំ ស្ថិតក្នុងភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនរងគ្រោះនៅក្នុងករណីនេះមានចំនួន៣នាក់ ទី១មានឈ្មោះ សៀក ស៊យអាយុ ១៩ ស្នាក់នៅភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រងរបួសក្បាលពីក្រោយដេរ១០ថ្នេរ ជាម្ចាស់ម៉ូតូម៉ាកហុងដារឌ្រីមសេ១២៤ ស៊េរី២០១២ពាក់ស្លាកលេខភ្នំពេញ 1AB-6784
ជនរងគ្រោះទី២ ដែលជិះពីក្រោយរងរបួសដៃខាងសាំ្ត ស្រាលមិនត្រូវបានស្គាល់ឈ្មោះនោះទេ និងជនរងគ្រោះទី៣មានឈ្មោះ ខេង រតនា អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញមុខរបរកម្មករសំណង់ ត្រូវជនសង្ស័យបាញ់១គ្រាប់ត្រូវបញ្ឆិតប្រអប់ជើងខាងឆ្វេងធ្លាយគ្រាប់មកក្រៅ ។
តាមប្រភពពត៍មានបានអោយដឹងថា នៅមុពេលកើតហេតុ ជនរងគ្រោះឈ្មោះ សៀន ស៊យ និងជនរងគ្រោះដែលរងរបួសដៃស្តាំដែលវានមិនស្គាល់ឈ្មោះ បានទៅញាុំបង្អែម និងពងទាកូននៅផ្សារភូមិសែនសុខ២ លុះចេញមកវិញ ត្រូវជនសង្ស័យមួយក្រុមជាង១០ម៉ូតូដេញមកពីក្រោយ ប្រដាប់ដោយដាវនឹងដំបង យ៉ាងប្រសាច ឃើញដូច្នេះជនរងបានប្រឹង បន្ថែមល្បឿនរត់ក្នុងសភាពភ័យខ្លាច រហូតមកដល់ចំណុចភូមិសែនសុខ៦ ជនរងបានជិះចូលទៅផ្ទះអ្នកភូមិនៅទីនោះ ហើយជនរងគ្រោះបានរត់អោយគេជួយ តែត្រូវជនសង្ស័យទាញដាវមកកាប់ប្រហារលើក្បាលជនរងគ្រោះជាម្ចាស់ម៉ូតូ ដេរ១០ថ្នេ និងម្នាក់ទៀតត្រូវគេវាយនឹងដំបងទិបរបួសស្រាល ភ្លាមនោះក៏ប្រទះនិងប៉ូលីសល្បាតរបស់ខណ្ឌសែនសុខ ធ្វើអោយក្រុមជនសង្ស័យ បែកហ្វូង ខណះនោះមានជនសង្ស័យ២នាក់ដែលក្នុងចំណោមក្រុមនោះ ជិះម៉ូតូម៉ាកស្តេប បានដកកាំភ្លើងបាញ់ ១គ្រាប់ផ្លាតចំប្រអប់ជើងខាងឆ្វេង បុរសឈ្មោះ ខេងរតនា ដែលកំពុងឈរមើលហេតុការណ៍។
បង្ករអោយមានការភ្ញាក់ផ្អើលប៉ូលីសទាំងខណ្ឌសែនសុខ និងប៉េអឹម ចេញមកតាមរងព្រោងព្រាត គ្រប់ច្រកល្ហកក្នុងទឹកដីសែនសុខ តែមានម៉ូតូសង់សេ១២៥ស៊េរី២០១៥មួយគ្រឿងគ្នា២នាក់ត្រូវដេញ កំលាំងអន្តរាគមន៍ដែលមានការបញ្ជារដោយផ្ទាល់ពីលោកអធិការ ម៉ក ហុង ចេញស្កាត់គ្រប់ផ្លូវ ហើយកំលាំងបានដេញរហូតដល់ផ្លូវទំបន់កប់ស្រូវ ភូមិត្រពាំងរាំងថ្មី ក៏ជនសង្ស័យផ្តួលម៉ូតូចោលហើយរត់ចូលព្រៃ បន្ទាប់មកកំលាំងក៏បានលុករកជាង២ម៉ោងតែរកមិនឃើញ ព្រោះទីតាំងជាកន្លែងងងឹតហើយព្រៃច្រើន ។ ហើយប៉ូលីសបានដកហូតម៉ូតូ របស់ជនសង្ស័យ បាន២គ្រឿង ម៉ាកហុងដារស្កុបពី ពណ៍ក្រហមពាក់ស្លាកលេខកែ 1BE-7642
និងមួយគ្រឿង ហុងដារសេ១២៥ 1DF-2088 ។
ក្រោយពេល កើតហេតុជនរងគ្រោះ ក្រោយពេលទៅពេទ្យព្យាបាលរបួសរួចមក បានមកដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញា នៅប៉ុស្តិនគរបាលឃ្ញួញ។




































