ប្រជា​ពលរដ្ឋ​៣៥​គ្រួសារ ទទួល​អំណោយ​ពី​លោក ឃ្លាំង ហួត តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​

0

​ភ្នំពេញ​៖​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វា​រលោក ឃ្លាំង ហួត និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រ ហម​កម្ពុជា​ខណ្ឌ​ជ្រោយចង្វារ​ព្រមទាំង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានការ​រួម​ដំណើរ​ពី​លោក​ឡេង ប៊ុន​តេង អនុប្រធាន​កិត្តិយស​អនុ សាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​និង​អភិបាលរងខណ្ឌ​ព្រមទាំង​មន្ត្រី​ក្រោម​ឱ​វ៉ាត​សាលាខណ្ឌ​មួយចំនួន នា​ព្រឹក​ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១៦​នេះ បាន​ពាំ​នាំយក​អំណោយ​មាន គ្រឿងឧបភោគ​បរិភោគ​រួមទាំង​ថវិការ​មួយចំនួន​ដ៍​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា​មក​ផ្ដល់​ការចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន​៣៥​គ្រួសារ នៅ​ចំណុច​ក្នុង​បរិវេន​វត្ត ប្រជុំ​សាគរ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​លោក​ឃ្លាំង ហួត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយ ចង្វារ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម កម្ពុជា​ខណ្ឌ​ជ្រោយចង្វារ​បានលើកឡើង​ថា ជានិច្ច​ជា​កាល​ទី​
​ណា​មាន​ប្រជាពលរដ្ឋ​ជួប​ទុក​លំ​បាល​ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជានិច្ច ពីព្រោះ​កាកបាទក្រហម កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​បាន​ដើរតួរ​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រាល់​ហានិភ័យ​ផ្សេងៗ​ដែល​កើតមានឡើង​នូវ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក​ឃ្លាំង ហួត អភិបាល​នៃ គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វារ​បានលើកឡើង​ទៀតថា ចំពោះ​អំណោយ​ដែល​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​យ​កមក ផ្ដល់​ការចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចំនួន​៣៥​គ្រួសារ​តាមរយះ​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វារ​នេះ ថ្វីត្បិតតែ​មាន​ចំនួន​តិច​ទួ​ច​ស្ដួចស្ដើង​ក៍​ពិតមែន ក៍​ប៉ុន្តែ​ក៍​អាចជួយ​សម្រាល​រាល់​ទុក​លំបាក​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយចំនួន​និង​ជា​ទឹកចិត្ត​ដ៍​កម្ររ​មួយ​ដែល​ថ្នាក់ដឹកនាំ​បាន​មើលឃើញ​ជាក់ស្ដែង​ពី​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វា​រលោក​ឃ្លាំង ហួត បាន​បញ្ជាក់ថា ក្នុង​ការចែក​អំ ណោ​យ​ដ៍​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នា​ព្រឹក​នេះ មិនមែនជា​លើក​ទី​១​ទេ គឺជា​លើក​ទី​៣​មកហើយ​ដោយឡែក ចំពោះ​អំណោយ​ដែល​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​រួមមាន អង្ករ​១​បាវ ៣០​គីឡូក្រាម ម៊ី​ម៉ា​ម៉ា​១​កេះ ត្រីខកំប៉ុង​១​ដុំ​ស្មើ​១០​កំប៉ុង ឃី​ចំនួន​១​មាន​ម៊ុ​ង​១ ភួយ​១ សា​រ៉ុង​១ និង​ក្រ​ម៉ា​១ ក្នុងនោះ​ក៍មាន​ថវិការ​ចំនួន​៥០០០០៛(​ប្រាំ​ម៉ឺន​រៀល​ផងដែរ​)​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ចែកជូន​នូវ​អំណោយ​ដល់​ប្រជា ពលរដ្ឋ​ទីទាល់ក្រ​ចំនួន​៣០​គ្រួសារ ក្នុង​បរិវេន​វត្ត​ប្រជុំ​សាគរ​​រួចហើយនោះ លោក ឃ្លាំង ហួត អភិបាល​នៃ​គណៈ អភិបាលខណ្ឌ​ជ្រោយ​បាន​ពាំ​នាំយក​គ្រឿងឧបភោគ​បរិភោគ​រួមទាំង​ថវិការ​២០​ម៉ឺន​រៀល​ដើម្បី​យកមក​ផ្ដល់​ការចែកជូន​ផ្ទាល់​ដល់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ពិការភាព​ចំនួន​៥​គ្រួសារ​ទៀត​ដែល​កំពុង​ប្រឈម​និង​ទុក​លំបាក​វេទនា​ផ្សេងៗ​នៅតាម​គ្រួសារ​នីមួយៗ​ផងដែរ​។​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​បាន​សំដែង​នូវ​ការដឹងគុណ​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ខណ្ឌ​ដែលមាន​លោក ឃ្លាំង ហួត ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ពាំ​​នាំយក​អំណោយ​មក​ផ្ដល់​ការចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​និង​ពិការភាព​ទាំង​៣៥​គ្រួសារ​៕​  ដោយ ហាស់ កំសាន្ដ​photo_2016-03-24_15-32-42 photo_2016-03-24_15-32-36 photo_2016-03-24_15-32-27 photo_2016-03-24_15-32-15