ភ្នំពេញ៖ជនសង្ស័យម្នាក់ដែលបានប្រើអំពើហឹង្សាដោយវាយលើជនរងគ្រោះនិងកែវស្រាបណ្ដាលឲ្យរងរបួសរយះលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរដេរជាច្រើនត្នេរកាលពីយប់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦កន្លងមកនេះ ត្រូវបានជនរងគ្រោះរក ឃើញប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវសហការនិងកម្លាំងនគរបាលខណ្ឌឫស្សីកែវចាប់ក្របួចបានហើយបន្ទាប់ពីជនត្រូវជាប់សង្ស័យបានធ្វើសកម្មភាពរួចរត់គេចខ្លួនរយះពេលជាង៣ខែ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុច ក្នុងហាងពិភពសាច់អាំង ភូមិទួលគោក ក្នុងសង្កាត់ បឹងកក់១ខណ្ឌទទួលគោក រាជធានីភ្នំពេញ ។លោកតូច គឹមសុង នាយប៉ុស្តិ៍ឬស្សីកែវ បានអោយដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ខែម ឌី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។រីឯជនរង គ្រោះឈ្មោះគ្រីម តូនី ភេទប្រុ សយុ២១ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នាយប៉ុស្ដិ៍ឫស្សីកែវលោក តូច គីមសុង បានឲ្យដឹងទៀតថាមុនកើតហេតុ កាលពីថ្ងៃទី៣១ មករាឆ្នាំ ២០១៦ វេលា ម៉ោង១០យប់ស្ថិតក្នុងចំនុចភោជនីយដ្ឋានម្លប់ស្បូវBBQផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ជនរង គ្រោះឈ្មោះគ្រីម តូនី ជាអ្នកចំរៀងហាងម្លប់ស្បូវBBQ ត្រូវ ជនដៃដល់ឈ្មោះ ខែម ឌី បានមកផឹកស៊ីក្នុងហាងខាងលើ ហើយបានហៅជន រងគ្រោះមកអង្គុយតុជាមួយ ហើយបាន ជេប្រមាថ ដោយទ្រាំនិងសម្តីមើលងាយមិនបាន ជនរង គ្រោះបានក្រោកដើរចេញពីតុរួចម្ចាស់ហាងក៏បានហៅមកវិញក៏ត្រូវជនបង្ករយកកែវផឹកស្រាបៀរវាយត្រូវចំក្បាលបណ្តាលអោយបែករយះផ្ទៃមុខផ្នែកខាងឆ្វេង ពេលកើតហេតុរួច ជនបង្ករបានគេចខ្លួនបាត់។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការសាកសួរនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីរៀបចំសំនុំរឿងចាត់ការទៅតាមនិតិវិធីនៃផ្លូវច្បាប់៕ ដោយ ហាស់ កំសាន្ដ




































