ពិធី​បិទ​សិក្ខាសាលា​ស្តីពី​ការពិនិត្យ​លទ្ធផល​ប្រចាំឆ្នាំ​២០១៥ និង​លើ​ទិសដៅ​ឆ្នាំ​២០១៦ របស់​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​

0

​មណ្ឌលគិរី​ក្នុងនាម​ជា​គ្រូពេទ្យ​របស់​រាជរដ្ឋាភិបាល​និង​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជា​ពល រដ្ឋ​ត្រូវធ្វើ​យ៉ាងណា​សហការ​ជាមួយ​អង្គការ​ដៃគូរ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ផ្តល់​សេវា​ព្យាបាល ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូល​ឲ្យ​បាន​ទាន់ពេលវេលា នេះ​បើតាម​ប្រសាសន៍ របស់លោក ចឹ​ង សុច​ន្ថា អភិបាលរង​ខេត្តមណ្ឌលគិរី ថ្លែង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា ស្តីពី​ការ ពិនិត្យ​លទ្ធ ផល​ប្រចាំឆ្នាំ​២០១៥​និង​លើ​ទិសដៅ​ឆ្នាំ​២០១៦​នៅ​សាលប្រជុំ​ផ្ទះសំណាក់​សុខ​ជាវ នៅ​រសៀល ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៦​នេះ ។​
​លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រមាន​ប្រសាសន៍​បន្តទៀតថា ប្រមុខ​រាជរដ្ឋាភិបាល បាន​នឹង កំពុង​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​វិស័យ​សុខាភិបាល ដើម្បី​លើកកម្ពស់​នូវ​សុខុមាលភាព​ជូន ប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ដូចនេះ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ត្រូវធ្វើ​យ៉ាងណា​ស្វែងយល់​ពី​ភូម​សាស្ត្រ ក៏ដូចជា​នៅតាម​តំបន់​មូលដ្ឋាន​ដែល​ពុំមាន​គ្រូពេទ្យ ត្រូវ ពង្រាយ​គ្រូពេទ្យ​ទៅដល់​មូលដ្ឋាន​ទាំងនោះ ក្នុង​ការផ្តល់សេវា​ព្យាបាល ដើម្បី​សុខ ភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ពង្រឹង​នៅ​កិច្ចសហការ​ជាមួយ​ប្រទេស​ភាគី​មិត្ត ក្នុងការ​ផ្តល់ សេវា​ការព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។​
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី លោក ប៊ុន សួរ បាន​មានប្រសាសន៍ថា វគ្គ​សិក្ខាសាលា​រយះពេល​២​ថ្ងៃនេះ សិក្ខាកាម​បាន​ពិភាក្សា​ផ្តោ​ទៅលើ ការពង្រឹង​គុណភាព​សេវា បង្កើន​ការប្រើប្រាស់ សេវា និង​ឥរិយាបថ​របស់​បុគ្គលិក ហើយ​ការពិភាក្សា​នេះ​គឺ​ទទួលបាន​គន្លឹះ​ល្អៗ​ជាច្រើន សម្រាប់​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តមណ្ឌលគិរី​៕​ដោយ​ប៊ូ​ស្រា​

photo_2016-03-24_16-01-02 photo_2016-03-24_16-00-53