កំពង់ធំ. ជនបរទេស អន្តោប្រវេសន៍ ដែលស្នាក់នៅ រួមទាំងប្រកបមុខរបរនៅក្នុងខេត្តកំពង់ធំ ក្រោយពីក្រសួងមហាផ្ទៃ បានធ្វើការ ត្រួតពិនិត្យពីការស្នាក់នៅ និងបានចុះបញ្ជីរត្រឹមត្រូវ និងត្រូវបានកោះហៅមកស្តាប់នៃការណែនាំ ស្តីពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃទី២៤ ខែមិនាឆ្នាំ ២០១៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ផេង. អគ្គនាយករងអន្តោប្រវេសន៍. និងឯកឧត្តម. គង់ វិមាន អភិបាលរងខេត្តកំពង់ធំ. សមត្ថកិច្ចគ្រប់អធិការ និងប៉ុស្តិ៍រដ្ឋបាល មេឃុំ និងជនជាតិបរទេសចូលរួមជាច្រើននាក់។
លោក វរសេនីយ៍ឯក ទូច សុខុម បានរាយការណ៍ពីការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ សម្រាប់ឆ្នាំ២០១៥ មានជនបរទេសមកស្នាក់ នៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្រុមហ៊ុន ចំនួន៣១៥៥នាក់ ស្រី១៣៥៥នាក់ មាន៥២សញ្ញាតិ ក្នុងនោះក៏បាន រក ឃើញជនបរទេសមួយចំនួនដែលស្នាក់នៅដោយខុសច្បាប់ ត្រូវបានផាកពិន័យនាំយកថវិកាចុលរដ្ឋា សម្រាប់ទិសដៅអនុវត្តបន្ត ផែន ការនិងកម្មវិធីការងារចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០១៦ ដោយសហការណ៍ជាមួយមន្ទីរការងារ និងបណ្តុះ បណ្តា លវិជ្ជាជីវះ និងនាយកដ្ឋាននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
គង់វិមាន.ក្រោយពីចុះស្រាវជ្រាវរបស់ ក្រុមការងារអន្តោប្រវេសន៍ កន្លងមកបានរកឃើញជនបរទេសទាំងនេះមានការប្រើប្រាស់លិខិត ពីភូមិឃុំ អធិការ ដែលបានចេញលិខិតឲ្យទៅជនបរទេស. និងខ្លះទៀតឈានដល់ការចេញអត្តសញ្ញាណប័ណ្ណឲ្យប្រើប្រាស់ តែទោះ ជាការចេញ ទៅហើយក៏ដោយ និងត្រូវតែដកហូតមកវិញ មិនអាចឲ្យប្រើប្រាស់ដោយពុំបានទទួលស្គាលពីរាជរដ្ឋាភិបាល និងត្រូវបាន ដកហូត និងមានកំណត់ហេតុត្រឹមត្រូវ សមត្ថកិច្ចរួមទាំងមេភូមិ មេឃុំ ត្រូវតាមដានពីសកម្មភាពការស្នាក់នៅរបស់ជនបរទេស ក្នុងនោះ ឯកឧត្តម គង់. វិមានបានសំណូមពរ ឲ្យសហការជួយទប់ស្កាត់ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ផេង កម្ពុជាបានអនុវត្តច្បាប់អន្តោប្រវេសន៍ដែលត្រូវបានបង្កើត ឡើងក្នុងឆ្នាំ១៩៩៤ និងបានជម្រុញ ឲ្យសមត្ថកិច្ចតាមរកមុខសញ្ញាដែលជនបរទេសមក ស្មាក់នៅក្នុងទឹកដីកម្ពុជា ៧ម៉ឺននាក់ ដើម្បីហៅមកធ្វើការចុះបញ្ជីរត្រឹមត្រូវ ជន បរទេសដែលអាច ទទួលបានសិទ្ធិក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ត្រូវមានការឡាយប្រហស្សន៍ពីព្រះមហាក្សត្រ ទើបមានសិទ្ធក្នុងការកាន់អត្តសញ្ញាណប័ណ្ណ និងសៀវភៅឆ្លងដែន និងលិខិតផ្សេងៗ តែកាចេញអត្តសញ្ញាណប័ណ្ណ គឺសម្រាប់តែ សញ្ញាតិខ្មែរតែប៉ុណ្ណោះ ជនបរទេសមករស់នៅក្នុងប្រទេសកម្ពុជា ត្រូវគោរពច្បាប់របស់ព្រះណាចក្រកម្ពុជា មេភូមិ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល អធិការ ណាដែលបានចេញលិខិតឲ្យជនបរទេសចាប់ពីឆ្នាំ២០១៤មក បើរកឃើញនិងត្រូវដកហើយប្រឈមចំពោះមុខច្បាប់ ចំពោះជនបរទេសមកស្នាក់នៅគ្មានលិខិតស្នាមកុំរពិសដៃ ទៅចេញលិខិតស្នាម និងកុំឃុបឃិតលាក់ទុកជាដាច់ខាត ទុកឲ្យច្បាប់ គេ ជាអ្នកអនុវត្ត ចំពោះប្រជាពលរដ្ឋវៀតណាឬជនបរទេស មិនត្រូវប្រព្រឹត្តបទល្មើស ឬបង្កររបួសស្នាម បន្លំខ្លួនជាសមត្ថកិច្ច ជំរិតទារលុយ ពីប្រជាពលរដ្ឋ សមត្ថកិច្ចត្រូវចាប់ដាក់ទោស និងបណ្តេញចេញពីប្រទេស។
ដោយ ប៊ុន. រដ្ឋា.




































