ខេត្តរតនគិរី៖ ច្បាប់ចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគបាលខេត្តរតនគិរីកំពុងតែចាប់ផ្តើមរិតបន្តឹងហើយនៅពេលនេះដោយសារមើលឃើញថាគ្រោះថ្នាក់ចរាចរណ៍បានបន្តកើតមានជាច្រើនករណី។លោក មឿង សារិទ្ធប្រធានការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបញ្ជាក់នៅល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦នេះថាប្រជាពលរដ្ឋមួយចំនួនបានគោរពនៅច្បាប់ចរាចរណ៍ថ្មីបានរហូត៨០ទៅ៨៥ភាគរយហើយ។
លោកបន្តថា ការប្រឈមនិងគ្រោះថ្នាក់ចរាចរណ៍ក៍ដោយសារផឹកនៅគ្រឿងស្រវឹងនិងមិនគោរពនៅច្បាប់ចរាចរណ៍ហើយមិនបានពាក់មូកសុវត្ថិភាពបើកបរហួសល្បឿនកំណត់ជាពិសេសប្រជាពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ទេគឺខ្លាចតែសមត្ថកិច្ចចរាចរណ៍តែប៉ុណ្ណោះ។យោងនៅច្បាប់ចរាចរណ៍ថ្មីនេះលោកនិងផ្សព្វផ្សាយបន្តទៀតដើម្បីឲ្យប្រជពលរដ្ឋជនជាតិដើមភាគតិចចេះគោរពនៅច្បាប់ចរាចរណ៍ផងដែរ។
ប្រភពពីប្រជាពលរដ្ឋបាននិយាយតៗគ្នាថាអ្នកចេះបើកបរនៅខេត្តរតនគិរីមួយចំនួននៅមិនទាន់ចេះច្បាប់ចរាចរណ៍ផ្លូវគោកនៅឡើយទេ ព្រោះថាអ្នកដែលចេះបើកបរចូលចិត្តប្រើលុយទិញប័ណ្ណបើកបរតែម្តងដោយគ្រាន់តែបង់លុយអោយសាលាបើកបរយកសៀវភៅច្បាប់ចរាចរណ៍មួយក្បាលនិងវិញ្ញាសាប្រលងបើកបរ៣ខែក្រោយគ្រាន់តែបង្ហាញមុខទទួលបាននៅប័ណ្ណបើកបរយ៉ាងងាយស្រួល។
លោកពិសិទ្ធនាយកគ្រប់គ្រងសាលាកបើកបរសន្តិភាពប្រចាំខេត្តរតនគិរីបានបញ្ជាក់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦នេះថាសាលាលោកបានទទួលសិស្សមករៀនបើបរចំនួន៦០ទៅ៧០ភាគរយចាប់ពីដើមខែធ្នួរហូតដល់ខែមិនានេះចំពោះពាក្យចរចាមអារាមថាសាលាលោកបានយកតែលុយហើយចេញប័ណ្ណបើកបរឲ្យនោះគឺមិនពិតនោះទេ៕ដោយ យក្ស ឡោម




































