ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់របួសធ្ងន់ដោយសារតែត្រូវឪពុកបង្កើតបានកាប់៣កាំបិតកកុកព្រោះតែពេលស្រវឹងឪពុកប្រដៅមិនស្តាប់ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ បុរសគ្រោះឈ្មោះ ប៉េស សារ៉ាត់ អា យុ៣៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកឪពុកជាជនដៃដល់មានឈ្មោះ ចាន់ រ៉េត អាយុ ៦៣ ឆ្នាំ ។នៅមុនពេលកើតហេតុជនរងគ្រោះដែលជាកូនបានមកពីផឹកស្រា ពេលមកដល់ផ្ទះបានស្រែកឡូឡាជេរប្រមាថអ្នកផ្ទះ។ ពេលនោះបុរសជឪពុកក៏បានដើរមកឃាត់មកុំអោយនិយាយច្រើន និងអោយឡើងទៅដេកទៅ នៅពេលស្តីថាប្រដៅកូនមិនស្តាប់ឪពុកក៏ដើរឡើងទៅលើផ្ទះបាត់ទៅ។
ចំណែលកូនបន្ទាប់ពីឮឪពុកស្តីបន្ទោះអោយខ្លួន គេក៏បានឡើងតាមឪពុកខ្លួនទៅលើផ្ទះ ពេលនោះឪពុកពេលឃើញកូនឡើងតាមខ្លួនមកលើផ្ទះ ខ្លាចកូនមានបំណងមិនល្អមកលើខ្លួន ក៏បានទាញកាំបិតកកុកកាប់ទៅលើជនរងគ្រោះ ដែលជាកូនចំនួន៣កាំបិតត្រូវចំក្បាលនិងផ្ទៃមុខ បណ្តាលអោយរងរបួសធ្ងន់ដេកដួលនៅលើផ្ទះ។បន្ទាប់ក៏ក្រុមគ្រួសារក៏បានដឹកបុរសរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ដោយឡែកជនដៃដល់ជាឪពុក បន្ទាប់ពីកាប់កូនអោយរងរបួសធ្ងន់ហើយនោះ គាត់មិនបានរត់គេចខ្លួនទៅណានោះទេ ហើយសមត្ថកិច្ចមកចាប់ខ្លួននាំខ្លួនយកទៅអធិការដ្ឋាននគរ បាលស្រុករលារប្អៀរ ហើយបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវិធី៕




































