ខេត្តកំពង់ឆ្នាំង៖ « កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌មួយ មិនមែនរបស់គណៈបក្សនយោ បាយណាមួយនោះឡើយ ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ឬមានគ្រោះថ្នាក់ផ្សេងៗ ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជាចុះទៅជួយជានិច្ច ដោយមិនប្រកាន់ពូជសាសន៏ ពណ៌សម្បុរ និង និន្នាការនយោបាយអ្វីឡើយ » លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ ក្នុងពីធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នកកើតជម្ងឺអេដស៍ ចំនួន២៩០៥គ្រួសារ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោ យមានចូលរួមពី ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីសាខាកាកបាទក្រហមខេត្ត ស្រុកជាច្រើននាក់ទៀត ។
នៅក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែនឹករលឹកនិងគិតគូរដល់សុខទុកបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដែលមានការលំបាក ។ ចំពោះអំណោយដែលបានយកមកចែកជូនបងប្អូនក្នុងថ្ងៃនេះ គឺមានចំនួន ២.៩០៥គ្រួសារ ដែលមកពីស្រុកចំនួន៣ គឺស្រុកទឹកផុស ស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ។
លោកជំទាវបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពអោយបានល្អប្រសើរ ដោយត្រូវមានអនាម័យល្អនៅក្នុងការបរិ ភោគ ពិសារទឹកឆ្អិន គេងក្នុងមុងជៀសវាងជម្ងឺផ្សេងៗនៅក្នុងក្រុមគ្រួសារ និងសូមអោយបុរសទាំងអស់បញ្ឈប់ការពិសារគ្រឿងស្រវឹង ដែលនាំអោយកើតអំពើហឹង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ ពីព្រោះថាការស្រវឹងរាល់ថ្ងៃ ក៏ជាកត្តាដែលនាំអោយមានភាពក្រីក្រនៅក្នុងក្រួសារផងដែរ។ទន្ទឹមនេះដែរ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ដើម្បីការបន្ថយ ការស្លាប់និងរបួស ដែលនាំអោយបាត់បង់សមាជិកនៅក្នុងគ្រួសារ និងធ្វើអោយខាតបង់ថវិការក្នុងគ្រួសារផងដែរ។
ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថា៖អំណោយពីកាកបាទក្រហម កម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្រីក្រគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នកកើតជម្ងឺអេដស៍ ក្នុងខេត្តមានសរុប ៥ .៦០៧ គ្រួសារ ដោយត្រូចែកជូនប្រជាពលរដ្ឋចំនួន៤លើក គឺលើកទី១ចែកនៅថ្ងៃនេះមានចំនួន ២.៩០៥គ្រួសារ លើកទី២ត្រូចែកនៅថ្ងៃទី២៤ខែមីនា នៅស្រុកកំពង់ត្រឡាចមានចំនួន ១. ៣២៥គ្រួសារ លើកទី៣ចែកនៅថ្ងៃទី២៩ ខែមីនា នៅស្រុកកំពង់លែងមានចំនួន៨១៩ គ្រួសារ និងលើទី៤ចែកនៅថ្ងៃទី៣០ ខែមីនា នៅស្រុកជលគីរី មានចំនួន៥៥៨គ្រួសារ។អំណោយទាំងនេះនៅក្នុង១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ឃិត១កញ្ចប់( មានក្រមា១ សារុង១ ភួយ១ មុង១) និងថវិការ៥ម៉ឺនរៀល ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខព្រះសង្ឃ សាខាកាកបាទក្រហមខេត្ត និងស្រុក មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកត្តញ្ញូតាធម៌ ចំពោះសកម្មភាពមនុស្សធម៌ និងបេ សកកម្មដ៏ឧត្តង្គឧត្តមថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងសូមជូនពរមហាបវរដ៏ប្រសើរដល់សម្តេច និងលោកជំទាវ អគ្គលេខាធិការមន្ត្រីកាក បាទក្រហមទាំងអស់ សូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការជារៀងរហូតតទៅ៕




































