កំលាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​សហការ​ជាមួយ​​សមត្ថកិច្ច​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះ​​បង្ក្រាប​ទីតាំង​ហ្គ្រេ​ម​បាញ់​ត្រី​និង​សេព​គ្រឿងញៀន​មួយ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២២​នាក់

0

​ ​​​កំពត​៖ កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ស្នងការ​ខេត្ត​បាន​សហការ​​ជាមួយ​កំលាំង​នគរបាល​ក្រុង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​​សេនីយ​ត្រី​អ៊ិន ជីវ៉ា ស្នងររង​និង​ជា​នាយការិយាល័យ​​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងកា​​រ​ខេត្ត​រួមសហការ​ជាមួយ​លោក ខាន់ សុផល​ព្រះរាជ​អា​​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទី​​តាំង​ហ្គ្រេ​ម​បាញ់​ត្រី​បង្កប់​ការសេព​គ្រឿងញៀន​មួ​យក​ន្លែ​​ង​ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​​កាលពី​យប់​ថ្ងៃទី​២១ ខែ​មិនា​ឆ្នាំ ២០១៦ ដោយ​ឃាត់​ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​២២​នាក់ ស្រី​ម្នាក់ មូ​តូ​ចំនួន​៧​គ្រឿ​​ង និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់​តូច​និង​​ទូ​ហ្គ្រេ​ម​មួយ បញ្ជូន​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​កសាង​​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​អ៊ិន ជីវ៉ា ស្នងការរង​និង​ជា​នាយ​កា​រិ​យា​ល​យ័​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត​បា​ប្រាប់​អ្នកយក​ពត៌មាន​ថាៈ ជុំ​ករណី​បង្ក្រាប​គ្រឿងញៀន​និង​កន្លែង​ហ្គ្រេ​ម​បាញ់​ត្រី​ខាងលើ​កន្លងមក សមត្ថកិច្ច​យើង​បាន​ចុះទៅ​ណែនាំ​ឲ្យ​បញ្ឈប់​ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ពីរដង​រួចមកហើយ ហើយ​ទីតាំង​ខាងលើ​ក៍បាន​ផ្អាក​អស់​មួយ​រយះ​ហើយ​ដែរ​។​

​លោក​បន្តទៀតថាៈ​ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ពត៌មាន​មក​ថា មាន​ករណី​លួច​លេង​ហ្គេម បាញ់​ត្រី​នៅពេល​យប់ ប្រហែលជា​ក្រុមអ្នកលេង​ទាំងនោះ​ស្មានថា​ពេលយប់​សមត្ថកិច្ច​មិនដឹង ទើប​ក្រោយពី​ស្តាប់​ពត៌មាន​បាន​យើង​បាន​សុំ​បញ្ជា​ទៅ​លោកស្នងការ​និង​សុំ​ការសហការ​ជាមួយ​ព្រះរាជអាជ្ញា​ដើម្បី​ចុះបង្ក្រាប​ជាក់ស្តែង​តែម្តង​។​​បច្ចុបន្ន​ជន​ស​ង្ស​យ័​ទាំង​២២​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នាំយកទៅ​ធ្វើតេស្ត៍​ទឹកនោម​ដើម្បី​ពិនិត្យ​សារធាតុ​ថ្នាំញៀន បើ​អ្នកមាន​ជាតិ​សារធាតុ​ញៀន​យើង​ប្រគល់​ជូនទៅ​កា​រិ​យា​ល​យ័​គ្រឿងញៀន​ចំពោះ​អ្នក​ដែល​គ្មាន​សារធាតុ​ញៀន យើង​បញ្ជូន​ឲ្យ​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ដើម្បី​សាកសួរ ។​

​លោក​បានបញ្ជាក់​ផងដែរ​ថាៈ ក្នុងចំណោម​ជនសង្ស័យ​ទាំងអស់​ខាងលើ​គឺ​ភាគច្រើន​ជា​ជនរងគ្រោះ​ប្រើប្រាស់​និង​អ្នក​ទៅ​អង្គុយលេង​ផង​អង្គុយ​មើល​ផង​។ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវរ​កមេ​ចែកចាយ​​និង​ម្ចាស់​ទូ​ហ្គេម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​​ក្នុងនោះដែរ​ក្នុងចំណោម​មនុស្ស​ទាំង​២២​នាក់ មាន​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​ជា​អ្នកស៊ីឈ្នួល​យាម​ទូ​ហ្គ្រេ​ម​ឲ្យ​គេ ប្តី​មានឈ្មោះ​តុង លី​កក្កដា​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ប្រព​ន្ឋ​ឈ្មោះ ឈា កញ្ញា​រ៉ា អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​សង្កាត់​ជាមួយគ្នា​ខាងលើ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

20160322_162052 20160322_161928