​នគរបាល​ម្នាក់​រវល់​បំពេញភារកិច្ច​ដើម្បី​​បម្រើ​មាតុភូមិ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​អស់​

0

​ ខេត្តព្រះវិហារ​​លំនៅដ្ឋាន​១​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​សង់​លើដី​ទ្បូ​តិ៍​មួយកន្លែង​ស្ថិតនៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​រួមទាំង​ទ្រ​ព​សម្បត្តិ​ក្នុង​លំនៅដ្ឋាន​គ្មាន​សល់​កាលពី​ព្រឹក​ថ្ងៃទី​២២​មិនា​២០១៦​។​
​សេចក្តីរាយការណ៍​បានអោយដឹងថា​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​សន្ធោសន្ធៅ​នោះ​វា​ឆាបឆេះ​ទៅតាម​ដំណើរ​ព្រោះតែ​ពលរដ្ឋ​និង​អាជ្ញាធរ​មិនមាន​លទ្ធភាព​អន្តរាគមន៍​ចុះជួយ​ពន្លត់ភ្លើង​បាន​ទាន់ពេលវេលា​ម្យ៉ាងទៀត​មាន​មនុស្ស​រស់នៅ​តិចតួច​ផងដែរ​។​
​អាជ្ញាធរ​មូលដ្ឋាន​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤​មិនា​នេះ​ថា​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ហើយ​ឆេះ​បំផ្លាញ​សម្ភា​រះ​តិចតួច​ប៉ុណ្ណោះ​។​ផ្ទះ​ដែល​ឆេះ​នោះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជា​កម្ម​សិទ្ធ​របស់លោក​ស៊ឹម​ធី​មន្ដ្រីនគរបាល​វ​រះ​ការពារ​ព្រំដែន​គោក​៧៩៥​ទិស​ជួរមុខ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បានអោយដឹងថា​ក្នុង​ថ្ងៃកើតហេតុ​ស្ដ្រី​ម្ចាស់ផ្ទះ​បាន​ទៅ​ផ្សា​រហើយ​ទុក​កូនស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​អោយនៅ​ចាំផ្ទះ​ដើម្បី​ជួយ​ដាំបាយ​ហើយក៍​ត្រូវ​ភ្លើងចង្ក្រាន​ឆាបឆេះ​ផ្ទះ​តែម្តង​។​រីឯ​លោក​ស៊ឹម​ធី​នៅក្នុង​ថ្ងៃនោះ​ជាប់រវល់​បំពេញភារកិច្ច​នៅឯ​អង្គភាព​របស់ខ្លួន​។​k8
​មកដល់​ថ្ងៃនេះ​អាជ្ញាធរ​មូលដ្ឋាន​និង​មេ​អង្គ​ភាពវ​រះ​ការពារ​ព្រំដែន​គោក​៧៩៥​រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​រៃអង្គាស​គ្នា​ជា​លក្ខ​ណះ​សប្បុរសធម៌​ជួយ​សង់ផ្ទះ​ថ្មី​មួយ​ខ្នង​វិញ​អោយ​លោក​ស៊ឹម​ធី​បានរស់នៅ​ជួបជុំ​ប្រពន្ធ​កូន​ផងដែរ​៕